រដ្ឋមន្ត្រីការបរទេសឥណ្ឌា អញ្ជើញដឹកនាំគណៈប្រតិភូ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តម Subrahmanyam Jaishankar រដ្ឋមន្ត្រីក្រសួងការបរទេស នៃសារធារណរដ្ឋឥណ្ឌា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីបានចូលរួមប្រជុំកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ។