**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា រកឃើញថា របាយការណ៍របស់ការិយាល័យឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស មានចំណុចខុសឆ្គង និងចរិតនយោបាយ

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅហ្សឺណែវ មានការសោកស្តាយយ៉ាងខ្លាំង ចំពោះរបាយការណ៍របស់ ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សស្តីពី “ស្ថានភាពនៃសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា” ដែលពោរពេញទៅដោយខ្លឹមសារលម្អៀង ជ្រើសតែមួយជ្រុង បុរេនិច្ឆ័យ និងមិនផ្អែកលើមូលដ្ឋានត្រឹមត្រូវ ព្រមទាំងការសន្និដ្ឋានមានចរិតនយោបាយ ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមបង្ហាញជូននូវចំណុចខុសឆ្គងមួយចំនួននៃរបាយការណ៍ខាងលើ ដូចតទៅ៖

ទី១៖ការអះអាងថា អ្នកសារព័ត៌មាននៅកម្ពុជា ទទួលរងនូវការបៀតបៀន ការគាបសង្កត់ និងអំពើហិង្សាក្នុងទម្រង់ផ្សេងៗ គឺជាការសន្និដ្ឋានលម្អៀង និងជ្រើសរើសតែមួយជ្រុង។ ការពិត វិស័យសារព័ត៌មាននៅប្រទេសកម្ពុជា មានភាពរស់រវើក តាមរយៈវត្តមាននៃប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីនិងឌីជីថល ជាង២.០០០ អង្គភាព រួមទាំងប្រព័ន្ធផ្សព្វផ្សាយរិះគន់រាជរដ្ឋាភិបាល យ៉ាងសកម្ម។ ច្បាប់ស្តីពីរបបសារព័ត៌មានរបស់កម្ពុជា ធានាការសម្ងាត់នៃប្រភពព័ត៌មាន រក្សាឯករាជ្យភាព និងហាមឃាត់មិនឱ្យមានការត្រួតពិនិត្យមុនពេលបោះពុម្ពផ្សាយ។ កម្ពុជាគាំពារអ្នកសារព័ត៌មានវិជ្ជាជីវៈ ដែលមិនបំពានសិទ្ធិអ្នកដទៃ និងមិនបំភ្លៃការពិត។ ការអនុវត្តច្បាប់លើអ្នកសារព័ត៌មាននិងអង្គភាព ដែលបំពានច្បាប់ មិនអាចបកស្រាយថា ជាការរឹតត្បិតសេរីភាពសារព័ត៌មានឡើយ។

ទី២៖ របាយការណ៍ខាងលើពុំបានប្រកាន់យកវិធីសាស្រ្តដែលមានលក្ខណៈសត្យានុម័ត អព្យាក្រឹត និងមិនជ្រើសតែមួយជ្រុង។ យោបល់របស់រាជរដ្ឋាភិបាល ដែលបានផ្ញើជូនការិយាល័យឧត្តមស្នងការ មិនត្រូវបានឆ្លុះបញ្ចាំងឱ្យបានគ្រប់ជ្រុងជ្រោយ ពេញលេញ និងត្រឹមត្រូវនោះទេ។ ឧទាហរណ៍មួយគឺ ការដកស្រង់ខុសចំពោះព័ត៌មានរបស់រាជរដ្ឋាភិបាល នៅក្នុងកថាខណ្ឌទី៥៤ នៃរបាយការណ៍ ដែលទាក់ទងនឹងស្ថានភាពនៃសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន។ ការពិតនោះគឺថា កិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន “បានបញ្ចប់រួចរាល់” ក្នុងកម្រិតក្រុមការងារបច្ចេកទេសរវាងក្រសួងពាក់ព័ន្ធ។ ប៉ុន្តែគួរឱ្យសោកស្ដាយ របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលគេថា មានស្តង់ដារខ្ពស់ អាចជឿទុកចិត្តបាន និងមានសុចរិតភាព បែរជាអះអាងថា កិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ “មិនទាន់ត្រូវបានបញ្ចប់នៅទ្បើយ” ក្នុងកម្រិតក្រុមការងារបច្ចេកទេស ទៅវិញ។ ដូចសព្វដងដែរ ការិយាល័យឧត្តមស្នងការ តែងតែព្រងើយកន្តើយ ចំពោះធាតុចូលរបស់រាជរដ្ឋាភិបាល។

ទី៣៖ វិធីសាស្រ្តស្រាវជ្រាវដែលមិនបានរៀបចំឱ្យត្រឹមត្រូវ កាន់តែធ្វើឱ្យរបាយការណ៍ខាងលើ បាត់បង់បន្ថែមទៀតនូវភាពអាចជឿទុកចិត្ត ។ អ្នកសារព័ត៌មាន ពលរដ្ឋដើរតួជាអ្នកសារព័ត៌មាន និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ សរុបចំនួន៦៥រូប ដែលត្រូវបានជ្រើសរើសដោយគ្មានលក្ខណៈវិទ្យាសាស្រ្ត សម្រាប់ការសម្ភាសន៍និងស្ទង់មតិ ពុំតំណាងដោយត្រឹមត្រូវ ឱ្យទស្សនៈរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចំនួនជិត៦.០០០ នាក់ ដែលកំពុងអនុវត្តភារកិច្ចរបស់ពួកគេដោយសេរី នៅទូទាំងប្រទេស ហើយតួលេខនេះមិនទាន់រាប់បញ្ចូលនូវចំនួនពលរដ្ឋដើរតួជាអ្នកសារព័ត៌មាន នៅឡើយ។

ទី៤៖ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អះអាងថា បានប្រមូលព័ត៌មានពីប្រភពដែលគួរឱ្យទុកចិត្តបាន ប៉ុន្តែបដិសេធមិនបញ្ជាក់ឱ្យបានលម្អិត។ ការិយាល័យឧត្តមស្នងការ ក៏ទទួលស្គាល់ផងដែរនូវការពឹងផ្អែកលើរបាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលដែលទទួលមូលនិធិពីបរទេស និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ រួមទាំងវិទ្យុអាស៊ីសេរី។ នោះហើយជាមូលហេតុ ដែលរបាយការណ៍ខាងលើរបស់ការិយាល័យឧត្តមស្នងការ ពុំបានទទួលស្គាល់នូវវិធានការវិជ្ជមានជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីធានាថា សារព័ត៌មានអាចរាយការណ៍ដោយសេរី និងសុវត្ថិភាព។ ក្នុងចំណោមវិធានការទាំងនោះ រួមមាន ការដកបទបរិហារកេរ្តិ៍តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ចេញពីបទល្មើសព្រហ្មទណ្ឌ ជំនួយផ្នែកច្បាប់ដែលផ្តល់ដោយក្រសួងព័ត៌មាន និងក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ដល់អ្នកសារព័ត៌មានដែលមានទំនាស់ផ្លូវច្បាប់ និងការចាត់បញ្ចូលអ្នកសារព័ត៌មាន ទៅក្នុងក្រុមអាទិភាពដែលទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃនិងគ្មានការរើសអើង ។ល។

ទី៥៖ ការថ្លែងថា អ្នកសារព័ត៌មាននៅកម្ពុជា កំពុងធ្វើការក្នុងបរិយាកាសកាន់តែលំបាកខ្លាំងឡើង ក្នុងការ
ទទួលបានព័ត៌មានពីប្រភពសាធារណៈ គឺជាបុរេនិច្ឆ័យ។ ខណៈពេលរង់ចាំការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន រាជរដ្ឋាភិបាលបានចាត់វិធានការនានា ដើម្បីធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានព័ត៌មានជាសាធារណៈ។ ក្នុងចំណោមនោះ រួមមាន ការបង្កើតអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងការតែងតាំងអ្នកនាំពាក្យតាមក្រសួងស្ថាប័ននីមួយៗ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំសន្និសីទសារព័ត៌មានជាប្រចាំ ស្តីពីប្រធានបទគ្រប់វិស័យ ដែលផ្ដល់ឱកាសឱ្យអ្នកសារព័ត៌មាន ទទួលបានដោយផ្ទាល់និងភ្លាមៗនូវប្រភពព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ។
ទី៦៖ ការចោទប្រកាន់ថា បទប្បញ្ញត្តិជាច្រើនត្រូវបានអនុម័ត ដើម្បីរឹតបន្តឹងលំហសង្គមស៊ីវិល និងសេរីភាពសារព័ត៌មាន គឺពុំផ្អែកលើមូលដ្ឋានត្រឹមត្រូវ។ ការពិត រាល់ច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាំងអស់ ដែលបានអនុម័ត រួមទាំងក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩ គឺប្រកាន់ខ្ជាប់នូវគោលការណ៍នីត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រ ដោយមានគោលបំណងតែមួយគត់ គឺដើម្បីសង្គ្រោះអាយុជីវិត ការពារពលរដ្ឋដែលគោរពច្បាប់ ប្រមូលចំណូលជាតិ និងទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

ជាទីបញ្ចប់ កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេ ក្នុងការលើកកម្ពស់ និងការពារសេរីភាពនៃការបញ្ចេញមតិ និងសារព័ត៌មាន ដែលស្របតាមច្បាប់ ហើយកិច្ចការនេះគឺជាដំណើរការកំពុងប្រព្រឹត្តទៅជាបន្តបន្ទាប់ មិនមែនជាលំហាត់គ្រាន់តែគូសដើម្បីឆ្លើយទេ។ ជំនួសឱ្យការរៀបចំរបាយការណ៍ ដែលមានចំណុចខុសឆ្គង និងចរិតនយោបាយ ការិយាល័យឧត្តមស្នងការ គួរបង្វែរការយកចិត្តទុកដាក់ និងប្រើប្រាស់នូវធនធានមិនច្រើនរបស់ខ្លួន ទៅដោះស្រាយនិន្នាការដ៏គួរឱ្យ ព្រួយបារម្ភនៃបញ្ហាប្រឈមសិទ្ធិមនុស្ស ដូចជា ការប្រើសំដីស្អប់ខ្ពើម ការបង្កាច់បង្ខូច ការផ្សព្វផ្សាយព័ត៌មានមិនពិត ការអុចអាល និងការញុះញង់ឱ្យមានការបះបោរ ដែលជ្រកក្រោមស្លាកនៃសេរីភាពនៃការបញ្ចេញមតិ។ ការិយាល័យឧត្តមស្នងការនេះ បានរក្សាភាពស្ងប់ស្ងាត់ គួរឱ្យភ្ញាក់ផ្អើលចម្លែក ចំពោះបញ្ហាប្រឈមខាងលើ ដោយសារហេតុផលជាក់លាក់មួយចំនួន ៕

អត្ថបទដែលជាប់ទាក់ទង