**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត**អាកាសយានដ្ឋានប៉េកាំង ទទួលបានអ្នកដំណើរ ៦,១លាននាក់ក្នុង អំឡុងពេលបុណ្យនិទាឃរដូវ

Apple បានលុបចោលកម្មវិធីក្លែងក្លាយដែលអាច លួចយកគណនីផ្សព្វផ្សាយពាណិជ្ជកម្មហ្វេសប៊ុក

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple បានលុបចោល កម្មវិធីក្លែងក្លាយដែលជនខិលខូចប្រើសម្រាប់លួចយកគណនី ជនរងគ្រោះប្រើដើម្បីតាមដានការផ្សព្វផ្សាយពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនហ្វេសប៊ុក។ បន្ទាប់ពីជនខិលខូចបានចូលទៅក្នុងគណនីទាំងនោះ ពួកគេបានប្រើទឹកប្រាក់ដែលមាននៅក្នុងគណនីជនរងគ្រោះដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មក្លែងក្លាយ។

កម្មវិធីក្លែងក្លាយនេះត្រូវបានជាប់ចំណាត់ថ្នាក់ខ្ពស់នៅក្នុង App Store នៅពេលអ្នកប្រើប្រាស់ធ្វើការស្វែងរក “កម្មវិធីគ្រប់គ្រងការផ្សាយពាណិជ្ជកម្មរបស់ហ្វេសប៊ុក” ដែលជាកម្មវិធីប្រើដោយអ្នកផ្សាយពាណិជ្ជកម្មដើម្បីគ្រប់គ្រងការផ្សាយពាណិជ្ជកម្មដែលពួកគេកំពុងដំណើរការនៅក្នុងវេទិការបស់ហ្វេសប៊ុក។ បុគ្គលិករបស់ក្រុមហ៊ុនម្នាក់បានបញ្ជាក់ថា គាត់ត្រូវបានរាំងខ្ទប់មិនអាចចូលទៅក្នុងគណនីរបស់គាត់បានក្នុងរយៈពេលត្រឹមតែ ១០នាទីប៉ុណ្ណោះបន្ទាប់ពីគាត់បានទាញយក និងចូលទៅក្នុងកម្មវិធីក្លែងក្លាយនេះ។

ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុន Apple បានបញ្ជាក់ថា ដើមឡើយកម្មវិធីនេះត្រូវបានបញ្ជូនទៅកាន់ App Store ថាជាកម្មវិធីសម្រាប់គ្រប់គ្រងឯកសារសាមញ្ញ ដោយគ្មានទំនាក់ទំនង ឬមុខងារសម្រាប់គ្រប់គ្រងកម្មវិធីវេទិការបស់ក្រុមហ៊ុនហ្វេសប៊ុក។ បន្ទាប់ពីកម្មវិធីត្រូវបានអនុញ្ញាតឱ្យចែកចាយនៅក្នុងកម្មវិធី App Store ទើបពួកគេបានប្រែក្លាយកម្មវិធីនេះទៅជាកម្មវិធីសម្រាប់លួចចូលទៅក្នុងគណនីទៅវិញ។

ដោយមើលឃើញពីហានិភ័យទាក់ទងទៅនឹង ការទាញយកកម្មវិធី ទើបនាយកដ្ឋានតែងតែធ្វើការក្រើនរំឮកដល់អ្នកប្រើប្រាស់ឱ្យទាញយកតែកម្មវិធីណាដែលត្រូវការប្រើប្រាស់ចាំបាច់ ដើម្បីជួយកាត់បន្ថយការទាញយកកម្មវិធីក្លែងក្លាយ។ ជាងនេះទៅទៀត លោកអ្នកគួរតែចៀសវាងបញ្ចូលកម្មវិធី ដែលលោកអ្នកទទួលបានតាមរយៈសារ ឬអុីមែល ឬកម្មវិធីដែលលោកអ្នកបានឃើញនៅក្នុងគេហទំព័រដែលមិនមានប្រភពច្បាស់លាស់៕

 

អត្ថបទដែលជាប់ទាក់ទង