ក្រសួងការពារជាតិតៃវ៉ាន់អោយដឹងថា ចិនក្លែងធ្វើការវាយប្រហារលើកោះសំខាន់របស់ខ្លួន
តៃវ៉ាន់៖យោធាតៃវ៉ាន់បានអោយដឹងថា ខ្លួនបានសង្កេតឃើញយន្តហោះ និងកប៉ាល់របស់ចិនជាច្រើនគ្រឿងដែលកំពុងប្រតិបត្តិការនៅច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃសៅរ៍ ដោយជឿថាពួកគេកំពុងក្លែងធ្វើការវាយប្រហារលើកោះសំខាន់របស់លទ្ធិប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯង។
ក្រសួងការពារជាតិបានអោយដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរបស់ទីក្រុងតៃប៉ិ “បានរកឃើញយន្តហោះ និងកប៉ាល់កុម្មុយនិស្តជាច្រើនគ្រឿង ដែលធ្វើសកម្មភាពជុំវិញច្រកសមុទ្រតៃវ៉ាន់ ដែលមួយចំនួនបានឆ្លងកាត់ខ្សែបន្ទាត់មធ្យម។