**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន

បទវិភាគ៖-ឆ្កួតតពូជ ០៦.សីហា.ឆ្នាំ២០២២

ត្រឹមតែមួយសប្តាហ៍ លោក សម រង្ស៊ី ពីប្រទេសបារាំងបន្តបន្តុះបង្អាប់ និងវាយប្រហារឯកឧត្តម ហ៊ុន ម៉ាណែត ចំនួន៣ថ្ងៃផ្ទួនៗគ្នា គឺថ្ងៃទី០១ ទី០៣ និងទី០៤ ខែសីហា ឆ្នាំ២០២២ កន្លងមកថ្មីៗនេះ ពាក់ព័ន្ធសមត្ថភាព និងគុណភាពសញ្ញាបត្រពីសាលាយោធាអាមេរិក West Pont ។ ស្រាប់តែនៅថ្ងៃសុក្រ ទី០៥ ខែសីហា ម្សិលមិញ លោក សម រង្ស៊ី បែរជាផ្ញើសារជូនពរសម្តេច ហ៊ុន សែន ទៅវិញ ដែលសារជូនពរនេះមានត្រឹមតែមួយឃ្លាចាប់ផ្តើមប៉ុណ្ណោះ។ ក្រៅពីនោះ សំណេររបស់លោក សម រង្ស៊ី បង្កប់ខ្លឹមសារនយោបាយដ៏ពិសពុល និងវែងអន្លាយ។

* វ៉ៃក្បាលបញ្ចុកចេក

ការវាយប្រហារធ្ងន់ៗទៅលើឥស្សរភាពបុគ្គលរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវជាបុត្របង្កើតរបស់សម្តេច ហ៊ុន សែន ដោយគ្រាន់តែប្រើអារម្មណ៍ច្រណែនស្អប់ និងគ្មានហេតុផលសមរម្យពីលោក សម រង្ស៊ី គឺជាការប្រមាថ។ រីឯសារជូនពរចំពោះសម្តេច ហ៊ុន សែន គឺជាការលេងល្បែងបញ្ចុកចេកតាមបែបក្មេងពាល។

* អញក៏អត់ ឯងក៏អត់

បច្ចុប្បន្ន លោក សម រង្ស៊ី ក្នុងវ័យ៧៣ឆ្នាំ ជាពិសេសលោក សម រង្ស៊ី អស់សង្ឃឹមនឹងមានវាសនាវិលត្រឡប់មកធ្វើនយោបាយនៅក្នុងប្រទេសកម្ពុជាវិញ ហេតុដូច្នេះហើយ ទើបលោក សម រង្ស៊ី ស្នើសុំសម្តេច ហ៊ុន សែន បង្កើតច្បាប់កំណត់អាយុមន្ត្រីរាជការក្នុងមុខងារសាធារណៈ រួមទាំងការងារនយោបាយត្រូវចូលនិវត្តន៍ចាប់ពីអាយុ៧០ឆ្នាំឡើង។ សំណើរបែបនេះត្រូវបានចាត់ទុកថា ជាសំណើររោគចិត្ត។ រោគចិត្ត ត្បិតនៅលើពិភពលោកយើងនេះ គឺទាំងប្រព័ន្ធប្រជាធិបតេយ្យសេរី និងកុម្មុយនិស្ត ពុំមានច្បាប់ណាមួយត្រូវកំណត់ចូលនិវត្តន៍នយោបាយអាយុលើសពី៧០ឆ្នាំ ដែលលើកលែងតែក្នុងករណីស្ម័គ្រចិត្ត។ នេះជាល្បិចអញក៏អត់ ឯងក៏អត់នៅពីក្រោយខ្នងរបស់លោក សម រង្ស៊ី ។ ការពិតលោក សម រង្ស៊ី ចង់រារាំង និងបិទខ្ទប់សម្តេច ហ៊ុន សែន ព្រមទាំងឥស្សរជននយោបាយជើងចាស់ដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

* វប្បធម៌សន្ទនា និងសញ្ញាវិជ្ជមាន

ខុសប្លែកពីអ្នកវិភាគឯករាជ្យ និងអ្នកវិភាគក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនយល់ថា សារជូនពររបស់លោក សម រង្ស៊ី ចំពោះសម្តេចហ៊ុន សែន គឺជាសញ្ញាវិជ្ជមាន និងយល់ថា លោក សម រង្ស៊ី ចង់ងាកមករកវប្បធម៌សន្ទនាអាចជាការសម្លឹងសំបកក្រៅ។ ផ្ទុយមកវិញ សារជូនពរនេះមានចេតនាដាក់បន្ទុក និងអម្រែកលើស្មាសម្តេច ហ៊ុន សែន ។ ម្យ៉ាងទៀត យើងគួរពិនិត្យមើលជីពចរ និងដង្ហើមនយោបាយរបស់លោក សម រង្ស៊ី ទើបជាការប្រសើរ។

* បន្ថយមិត្ត បន្ថែមសត្រូវ

មានតែលោក សម រង្ស៊ី ខ្លួនឯងម្នាក់គត់ដែលដឹងថា គាត់ត្រូវត្រដរខ្យល់នយោបាយដោយបែបណា និងដល់ពេលណា។ ដោយហេតុថា លោក សម រង្ស៊ី មានកំហុសធ្ងន់ធ្ងរ ដែលបានជាន់ឈ្លីវប្បធម៌សន្ទនារវាងសម្តេច ហ៊ុន សែន ជាមួយរូបគាត់ផ្ទាល់។ ក្រៅពីសម្តេច ហ៊ុន សែន ដែលលោក សម រង្ស៊ី ចាត់ទុកជាសត្រូវសុីសាច់ហុតឈាមតាមរយៈពាក្យសម្តី “មានសុីអត់សែន មានសែនអត់សុី” គឺលោក សម រង្ស៊ី បន្តចាត់ទុកឯកឧត្តម ហ៊ុន ម៉ាណែត ជាសត្រូវបន្ទាប់ពីសម្តេច ហ៊ុន សែន តាមរយៈការនិន្ទាឈ្នានីស វាយប្រហារមិនឈប់ឈរ និងជាចុងក្រោយលោក សម រង្ស៊ី ចាត់ទុកលោក កឹម សុខា ជាសត្រូវប្រជែងមុខមាត់នយោបាយស្លាប់រស់របស់គាត់។

សរុបសេចក្តីមក ដោយសារការបន្ថយមិត្ត បន្ថែមសត្រូវនេះហើយ ទើបលោក សម រង្ស៊ី ក្លាយជាជនអនាថានយោបាយ រហូតរសាត់អណ្តែតខ្ចាត់ព្រាត់គ្មានគោលដៅច្បាស់លាស់សម្រាប់ជីវិតចុងក្រោយ។ ប្រសិនបើលោក សម រង្ស៊ី ដើរតាមគន្លងល្ងង់នយោបាយចាស់គំរិលបែបនេះបន្តទៀត នោះលោក សម រង្ស៊ី នឹងជីកផ្នូរកប់សពនយោបាយដោយខ្លួនឯង និងជាទីបញ្ចប់លោក សម រង្ស៊ី នឹងទទួលមរតកឆ្កួតតពូជពីត្រកូល “សម” ជាក់ជាពុំខាន៕

លោកស្ទីវិន សាន់,អគ្គនាយករងអង្អភាពHNA

អត្ថបទដែលជាប់ទាក់ទង