សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីទទួលទង់អាស៊ានប៉ារ៉ាហ្គេម នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈ កម្មាធិការអចិន្ត្រៃយ៍រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅរសៀលថ្ងៃ ទី៧ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីពិធីទទួលទង់អាស៊ានប៉ារ៉ាហ្គេម សម្រាប់ការធ្វើជាម្ចាស់ផ្ទះការ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕