**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦**អភិបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង**នគរបាលស្រុកស្វាយជ្រំ ស្រាវជ្រាវឃាត់ក្មេងទំនើង ៦នាក់ ចាត់ការតាមនីតិវិធីច្បាប់**ឯកឧត្តម មាន ចាន់យ៉ាដា និងឯកឧត្តម សុី ប្រាសិទ្ធ អញ្ជើញបើកសន្និបាទបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តឧត្តរមានជ័យ**មន្រ្តីនគរបាលជាតិ ចំនួន ៥៩៧រូប បង្កើនការយល់ដឹងពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» សំដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងប្រសិទ្ធភាពការអនុវត្តច្បាប់**ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ**អភិបាលខេត្តកណ្ដាល៖ ករណីក្មេងទំនើងដែលបង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវស្វែងរកមិនដកដៃឡើយ ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ដើម្បីចាត់ការតាមនីតិវិធី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទពី២៥រាជធានី-ខេត្ត**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការពន្យារពេលក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល**អធិបតេយ្យភាពរបស់ប៉ាណាម៉ាទទួលបានការគាំទ្រជាសកល បើទោះបីជាមានការវេតូពីសហរដ្ឋអាមេរិកក៏ដោយ**យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Azerbaijan Airlines មក​ពី​ទីក្រុង Baku បាន​ធ្លាក់​នៅ​ជិត Aktau ប្រទេស​កាហ្សាក់ស្ថាន**មន្រ្តី អ.ដ.ក. ចុះដោះស្រាយសំណុំរឿងវិវាទដល់គេហដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ បានដោយជោគជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣នៃតំបន់បឹងទន្លេសាប**ចិនអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក**ឯកឧត្តម ប៉ាវ ហម ផាន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ**ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ជាង៧លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា

បច្ចុប្បន្ននេះ គោលនយោបាយរូបិយវត្ថុរបស់អាមេរិកមានការកែប្រែយ៉ាងខ្លាំងហើយ ប៉ុន្តែ ជំនឿចិត្តចំពោះទីផ្សារនៅតែមានទុទិដ្ឋិនិយមដដែល

បច្ចុប្បន្ននេះ គោលនយោបាយរូបិយវត្ថុរបស់អាមេរិកមានការកែប្រែយ៉ាងខ្លាំងហើយ ប៉ុន្តែ ជំនឿចិត្តចំពោះទីផ្សារនៅតែមានទុទិដ្ឋិនិយមដដែល ។ លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានថ្លែងថា “បរិយាកាសនាពេលបច្ចុប្បន្នបានបង្ហាញថា តាមការពិត លទ្ធភាពនៃការដែលសេដ្ឋកិច្ចអាមេរិកអាចចៀសវាងពីភាពថមថយចុះ គឺតិចតួចណាស់” ។ លោកបានព្រមានថា ទោះបីជា”ការវាយប្រហារដ៏តូចមួយ”ក្តី ក៏មានលទ្ធភាពនាំឱ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ក្នុងភាពថមថយចុះដែរ ។ យោងតាមការព្យាករណ៍ថ្មីបំផុតនៃទីភ្នាក់ងារសារព័ត៌មាន Bloomberg ឱ្យដឹងថា បន្ទាប់ពីសន្ទស្សន៍ជំនឿចិត្តអ្នកប្រើប្រាស់អាមេរិកបានបំបែកកំណត់ត្រាទាបបំផុតនិងអត្រាការប្រាក់ត្រូវបានដំឡើង ក្នុងរយៈពេល ១ ឆ្នាំខាងមុខនេះ លទ្ធភាពដែលសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះប្រហែលនឹងឡើងដល់ ៣៨ ភាគរយ ។


ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក ដរាបណាដែលសេដ្ឋកិច្ចអាមេរិកបានធ្លាក់ក្នុងការថមថយចុះ នោះ វាក៏មុខជានឹងនាំមកនូវហានិភ័យរីករាលដាលយ៉ាងខ្លាំងដែរ ។ នេះគឺជាហានិភ័យដែលពិភពលោកទាំងមូលត្រូវរក្សាភាពប្រុងប្រយ័ត្នគ្រប់ពេលវេលា ។
ប្រការដែលគួរឱ្យចាប់អារម្មណ៍នោះ គឺ ខណៈពេលដែលសេដ្ឋកិច្ចអាមេរិកបានធ្លាក់ក្នុងសភាពទាល់ច្រក អ្នកនយោបាយនៅទីក្រុងវ៉ាស៊ីនតោនមួយចំនួនមិនបានគិតពិចារណាពីការធ្វេសប្រហែសនឹងទំនួលខុសត្រូវរបស់ពួកគេក្នុងការឆ្លើយតបនឹងវិបត្តិនោះទេ ប៉ុន្តែបែរជាបានលេងល្បែងចាស់ៗនៃការទម្លាក់កំហុសដើម្បីបង្វែរទំនាស់ទៅខាងក្រៅ ។ ទង្វើបែបនេះជាការមិនទទួលខុសត្រូវចំពោះប្រជាជនអាមេរិក ហើយក៏ជាការមិនទទួលខុសត្រូវចំពោះពិភពលោកផងដែរ ។ អ្នកនយោបាយនៅទីក្រុងវ៉ាស៊ីនតោនដែលចចេសអនុវត្តគំនិត”សហរដ្ឋអាមេរិកជាអាទិភាព”ទាំងនោះគួរតែបញ្ឈប់ប្រព្រឹត្តិទង្វើដែលបំភាន់ភ្នែកអ្នកផង បង្វែរវិបត្តិទៅខាងក្រៅនិងទម្លាក់កំហុសតាមតែទំនើងចិត្ត ក៏ដូចជាអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដែលកាន់តែមានទំនួលខុសត្រូវ សូមដាស់តឿនពួកគេឱ្យអនុវត្តវិធានការណ៍ជាក់ស្តែងដើម្បីជួយសេដ្ឋកិច្ចសកលឱ្យងើបឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងពេលឆាប់ៗ !
វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង