ខ្មែរ និងបរទេស ជាង២ពាន់នាក់ បានចូលរួមរត់ប្រណាំងប្រកបដោយក្តីសប្បាយរីករាយ ក្នុងទិវារត់ប្រណាំងចក្រភពខ្មែរ លើកទី៧ នៅតំបន់អង្គរ
កីឡា៖ អ្នករត់ប្រណាំងខ្មែរ និងបរទេស សរុបចំនួន ២,១០០នាក់ បានចូលរួមរត់ប្រណាំងប្រកបដោយក្តីសប្បាយរីករាយ ទិវារត់ប្រណាំងចក្រភពខ្មែរ លើកទី៧ នៅតំបន់អង្គរ ខេត្តសៀមរាប ដែលប្រារព្ធធ្វើឡើង កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ដោយទទួលបានកិត្តិយសបញ្ជាការបាញ់កាំភ្លើងចេញដំណើរ ដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC។ នេះបើយោងតាម Cambodia 2023៕