នគរបាលឃាត់ខ្លួនយុវជនមួយក្រុមដែលធ្វើសកម្មភាពកាប់បំផ្លាញទ្រព្យសម្បត្តិអ្នក ដទៃនៅសង្កាត់រតនះក្រុងបាត់ដំបង
បាត់ដំបង៖ កាលពីថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០ ២២ វេលាម៉ោង ០១និង៣០ នាទី នៅ ចំណុច ភូមិ រំចេក ៤ សង្កាត់ រតនះ ក្រុងបាត់ដំបង ខេត្ត បាត់ ដំបង អនុវត្ត តាម ការណែនាំ បញ្ជា ផ្ទាល់ ពី លោក ឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាន នគរ បាល ខេត្តបាត់ដំបង ក៏ដូចជាយោបល់លោក វរសេ នីយ៍ឯក លឹម ពុទ្ធីឡា ស្នងកស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនិងលោក វរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរង ជំនួយ ការ ដឹកនាំ ការិយាល័យ ន គរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល និង ដោយ មាន ការ សម្របសម្រួល ទៅ លេី នីតិវិធី ពី ឯក ឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំ បូង ខេត្តបាត់ដំបងផងនោះ លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ធ្វេី អោយ ខូច ខាត ដោយ ចេតនា ( កាប់ និង គប់ ម៉ូតូ ) ០១ ករណី និង បាន ធ្វេីការ នាំខ្លួន ជនសង្ស័យ ចំ នួន ០១ នាក់ ឈ្មោះ គាវ គឹម ហៃ ភេទប្រុស អាយុ ២០ ឆ្នាំ មានទី លំ នៅ ភូនៅភូមិរំចេក៤សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង មក កាន់ ស្នងការដ្ឋាន ដេីម្បី ធ្វេីការ សាកសួរ ។
ក្រោយសមត្ថកិច្ចធ្វើ ការ សាក សួរ រួច ក៏ ឈាន ដល់ ការ នាំខ្លួន ជនសង្ស័យ ០៤ នាក់ ទៀត នៅ ចំណុច ភូមិ កម្មករ សង្កាត់ ស្វាយ ប៉ោ ក្រុង បាត់ ដំបង ខេត្ត បាត់ ដំ បង នៅ ថ្ងៃ ខែ ឆ្នាំ ដដែល វេលាម៉ោង ១២និង៣០ នាទី នោះគឺ៖
១-ឈ្មោះ ឡាយ ខិត ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅ ភូមិ អូរដំបង ឃុំ អូរ ដំបង ២ ស្រុក សង្កែ ខេត្ត បាត់ ដំបង ។
២-ឈ្មោះ វង្ស វឌ្ឍ វត្ថា ភេទប្រុស អា យុ ២០ ឆ្នាំ មានទីលំនៅ ភូមិ វត្តរំដួល សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
៣-ឈ្មោះ ទី មុន្នី ដាវុធ ភេទប្រុស អា យុ ១៦ ឆ្នាំ មានទីលំនៅ ភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
៤-ឈ្មោះ សយ វិស័យ ភេទប្រុស អា យុ ២០ ឆ្នាំ មានទីលំនៅ ភូមិ បោះពោធិ៍ ឃុំ អូរដំបង ១ ស្រុក សង្កែ ខេត្ត បាត់ ដំបង ។
សូមជម្រាបជូនថាមូលហេតុដែលឃាត់ខ្លួននេះគឺកាលពី ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ប្រមាណ ០២និង០០ នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ជន សង្ស័យ ទាំង ០៥ នាក់ ខាងលើ បាន ធ្វេីសកម្មភាព កាប់ម៉ូតូ របស់ ជនរងគ្រោះ ឈ្មោះ រ៉ូន គឹម ហ៊ ភេទប្រុស អាយុ ២៣ ឆ្នាំ នៅ ចំណុច មុខ ពេទ្យ យាជី ស្ថិតក្នុងភូមិ រំចេក ១ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង បណ្តា លឱ្យខូចខាតដោ យអន្លើ ហើយនៅក្រោយពេលកើត ហេតុជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរ បាល និងឆ្លងតាមរយះការស្រា វជ្រាវស៊ើបអង្កេត សមត្ថកិច្ចកំណត់មុខស ញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែ ម្តង។
បច្បច្ចុប្បន្នការិយាល័យជំនាញបានធ្វេីការ កសាង សំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ច្បាប់៕