ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញផ្សាយសៀវភៅសស្តីពី«បញ្ហាតៃវ៉ាន់និងបុព្វហេតុបង្រួបបង្រួមប្រទេសចិននៅយុគសម័យថ្មី»
ថ្ងៃទី១០ខែសីហា ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសស្តីពី«បញ្ហាតៃវ៉ាន់និងបុព្វហេតុបង្រួបបង្រួមប្រទេសចិននៅយុគសម័យថ្មី» ដោយបញ្ជាក់បន្ថែមអំពីការពិត និងស្ថានការណ៍បច្ចុប្បន្នដែលថាតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន បង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងរបស់បក្សកុម្មុយនីស្តចិននិងប្រជាជនចិនការស្វែងរកការបង្រួបបង្រួមជាតិ បានអធិប្បាយពីគោលជំហរនិងគោលនយោបាយក្នុងការសម្រេចការបង្រួបបង្រួមជាតិនៅយុគសម័យថ្មីរបស់បក្សកុម្មុយនីស្តចិននិងរដ្ឋាភិបាលចិន។
សៀវភៅសបានគូសបញ្ជាក់ថា សេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិគឺជាឯកសារនយោបាយដែលបង្ហាញពីគោលនយោបាយប្រទេសចិនតែមួយ
ការអនុវត្តរបស់អន្តរជាតិបានបញ្ជាក់យ៉ាងពេញលេញនូវសុពលភាពខាងច្បាប់នៃគោលនយោបាយនេះ ហើយមិនអាចមូលបង្កាច់បានទេ។ គោលនយោបាយប្រទេសចិនតែមួយគឺជាគំនិតឯកភាពទូទៅរបស់សហគមន៍អន្តរជាតិ ក៏ដូចជាអត្ថន័យដ៏ត្រឹមត្រូវនៃការគោរពតាមក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។
សៀវភៅសបានបង្ហាញថា “ការបង្រួបបង្រួមជាតិដោយសន្តិវិធី ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” គឺជាគោលការណ៍ណែនាំមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហាតៃវ៉ាន់របស់ចិន ក៏ដូចជាមធ្យោបាយដ៏ល្អបំផុតសម្រាប់សម្រេចការបង្រួបបង្រួមជាតិ ប្រទេសចិនរីករាយបង្កើតឱកាសយ៉ាងទូលំទូលាយដើម្បីការបង្រួបបង្រួមជាតិដោយសន្តិវិធី ប៉ុន្តែដាច់ខាតមិនអនុញ្ញតឱ្យកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យណាមួយធ្វើតាមទំនើងចិត្តនោះឡើយ។ ការសម្រេចការបង្រួបបង្រួមជាតិដោយសន្តិវិធីនៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ មិនត្រឹមតែជាសុភមង្គលរបស់ប្រជាជាតិនិងប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងជាសុភមង្គលរបស់សហគមន៍អន្តរជាតិនិងប្រជាជនលើពិភពលោកទៀតផង៕
អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន