**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប**រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន**អាជ្ញាធរចិនសន្យាប្រឹងប្រែងការពារពីផលប៉ះពាល់នៃព្យុះទីហ្វុង Pulasan ដែលកំពុងតែខិតជិតមកដល់**ប្រភពយោធា៖ អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីតាំង Hezbollah ក្នុងប្រទេសលីបង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ជីវិវាទមានទីតាំងដីស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញផ្សព្វផ្សាយយេនឌ័រ និងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ យេនឌ័រ និងការប្រែប្រួលអាកាសធាតុ ជាប្រធានបទ ក្នុងការផ្សព្វផ្សាយ រៀបចំឡើងដោយមានការចូលរួម ពីលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ជាមួយ លោក លោកស្រី មន្រ្តីជំនាញក្រសួងបរិស្ថាន និងលោក លោកស្រី នាយកសាលា លោកគ្រូ អ្នកគ្រូ មកពីអនុវិទ្យាល័យ វិទ្យាល័យ មួយចំនួនក្នុងខេត្តព្រះសីហនុ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ។

លោកជំទាវ ព្រំ សុភី បានលើកឡើងថា៖ ក្រសួងបរិស្ថាន បានកំណត់គោលដៅ ជាយុទ្ធសាស្រ្ត ដោយឈរ លើសសរស្តម្ភ ទាំង៤ រួមមាន៖ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈ ចម្រុះ ការអភិរក្សធនធានធម្មជាតិ និង ការរស់នៅប្រកប ដោយចីរភាព និងបានដាក់ ចេញក្របខ័ណ្ឌ យុទ្ធសា ស្ត្រ ឆ្នាំ២០១៨-២០២៣ ដើម្បីប្រែក្លាយ ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថាន រាជធានី ខេត្ត ទៅជារដ្ឋបាលទំនើប ។ ក្រសួងបរិស្ថាន បានរៀបចំនូវផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថានរបស់ខ្លួន បានចំនួន ៣លើក និងបានដាក់បញ្ចូលគ្រប់វិស័យជំនាញ រួមទាំងបញ្ហាការប្រែប្រួលអាកាសធាតុទៅក្នុងផែនការសកម្មភាពនេះផងដែរ។

លោកជំទាវ បានបន្ថែមថា រាជរដ្ឋាភិបាលបានបញ្ចូលមេរៀនពីការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីសិក្សា ថ្មីដែលមានវិសាលភាពទូលំទូលាយជាងមុន សម្រាប់មុខវិជ្ជាវិទ្យាសាស្រ្តផែនដីក្នុងកម្រិតថ្នាក់មធ្យមសិក្សាទុតិយភូមិដែលនឹងត្រូវចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២០ ដែលមុខវិជ្ជានេះនឹងផ្តល់នូវចំណេះដឹងពីវិធីសាស្រ្ត និងបច្ចេកវិទ្យាសំខាន់ៗដើម្បី បន្សាំទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

លើសពីនេះ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា បានរួមគ្នារៀបចំ និងបោះផ្សាយឯកសារអប់រំស្តីពី «ការប្រែប្រួលអាកាសធាតុសម្រាប់មធ្យមសិក្សា ទុតិយភូមិ» និងបានរួមគ្នាដាក់ឱ្យអនុវត្តនូវទស្សនាទានសាលាមេត្រីភាពបរិស្ថានដែលជាវិធីមួយដើម្បីជំរុញឱ្យយុវជន និងមន្រ្តីអប់រំអាចស្វែងយល់ពីបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុបានកាន់តែ ទូលំទូលាយ ៕

អត្ថបទដែលជាប់ទាក់ទង