**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម

លោកWang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមចិន

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមចិនកាលពីថ្ងៃទី ១១ ខែសីហា។
នៅពេលអ្នកសារព័ត៌មានសួរសំណួរអំពីសមិទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ានលើកនេះ លោក Wang Yi បានលើកឡើងថា សមិទ្ធផលដ៏ធំបំផុតនៃកិច្ចប្រជុំលើកនេះគឺការអនុវត្តទាំងស្រុងនូវគំនិតឯកភាពរួមនៃកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការសន្ទនាចិន-អាស៊ានរហូត ឈានដល់ផែនការប្រតិបត្តិការនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន និងគ្រោងចំណុចសំខាន់និងទិសដៅនៃកិច្ចសហប្រតិបត្តិការជំហានបន្ទាប់។ បណ្តាភាគីទាំងអស់បានសម្រេចជាឯកច្ឆ័ន្ទលើការប្រកាន់ខ្ជាប់នូវគោលគំនិតអំពីការចាត់ទុកការអភិវឌ្ឍជាអាទិភាព ចែករំលែកាលានុវត្តភាពអភិវឌ្ឍន៍ តភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងបង្កើតគំរូអភិវឌ្ឍន៍។
ទាក់ទិននឹងគំនិតឯកភាពរួមដ៏សំខាន់ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក Wang Yi បានមានប្រសាសន៍ថា ប្រទេសចិននិងកម្ពុជា ជាប្រទេសជិតខាងដ៏សំខាន់និងជាមិត្តដែកថែប។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីកម្ពុជាបានបង្ហាញពីគោលជំហរយ៉ាងច្បាស់អំពីការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ប្រឆាំងយ៉ាងដាច់ខាតនូវរាល់ពាក្យសម្តី ឬទង្វើណាមួយដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ហើយនឹងឈរយ៉ាងរឹងមាំជាមួយប្រជាជនចិនជាង ១,៤ ពាន់លាននាក់។ ភាគីទាំងពីរបានឯកភាពគ្នាលើការយកគំនិតឯកភាពរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ធ្វើជាគោលការណ៍ណែនាំ និងឆ្លៀតឱកាសពិភាក្សាអំពីការចុះហត្ថលេខាលើផែនការប្រតិបត្តិការថ្មីអំពីសហគមន៍រួមវាសនា ដើម្បីគាំទ្រគ្នាទៅវិញទៅមកយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងស្ថានភាពជាតិរៀងៗខ្លួន និងនាំមុខក្នុងការជំរុញការអនុវត្តយ៉ាងជាក់ស្តែងនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល៕

អត្ថបទដែលជាប់ទាក់ទង