សម្ដេចតេជោ ឲ្យជនបន្លំធ្វើជាអ្នករងគ្រោះ ក្នុងរឿងដីធ្លីនៅខេត្តព្រះសីហនុ ចូលខ្លួនសារភាពកំហុស
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យជនដែលបន្លំធ្វើជាអ្នករងគ្រោះ ក្នុងរឿងដីធ្លីនៅខេត្តព្រះសីហនុ ចូលខ្លួនសារភាពកំហុស ។
នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រៅពីប្រព័ន្ធរដ្ឋ សម្តេចក៏មានបណ្តាញជាច្រើន ក្នុងការតាមដានព័ត៌មាន និងបញ្ហាសង្គម។