**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត**អាកាសយានដ្ឋានប៉េកាំង ទទួលបានអ្នកដំណើរ ៦,១លាននាក់ក្នុង អំឡុងពេលបុណ្យនិទាឃរដូវ**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ**ប្រធានាធិបតីលោក Yoon Suk Yeol សម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច**ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញលើកទឹកចិត្តដល់កងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល

បទវិភាគ៖សហរដ្ឋអាមេរិកគួរតែចងចាំមេរៀននៃសង្រ្គាម ប្រញាប់ប្រលែងដៃខ្មៅដែលបាននិងកំពុងច្របាច់កប្រជាជនអាហ្វហ្កានីស្ថាន


សហរដ្ឋអាមេរិកបានក្បត់ពួកយើង “! “លោក ចូ បៃដិន គឺជាមេដឹកនាំនៃពិភពលោកគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ពីព្រោះលោកបានបណ្តាលឱ្យទុក្ខវេទនារបស់ពួកយើងមានភាពកាន់តែធ្ងន់ធ្ងរ “។ នាពេលថ្មីៗកន្លងទៅនេះ វេបសាយព័ត៌មានអន្តរជាតិអាមេរិកមួយ ហៅកាត់ GRID បានយកបទសម្ភាសន៍ជាមួយប្រជាជនអាហ្វហ្កានីស្ថានចំនួន ៩ នាក់ នៅពេលរៀបរាប់យ៉ាងលម្អិតនូវជីវភាពរស់នៅរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ពួកគេបានបង្ហាញនូវការខឹងសម្បាចំពោះសហរដ្ឋអាមេរិកព្រមៗគ្នា ។
គួររំលឹកថា កាលពីមួយឆ្នាំមុន កងទ័ពអាមេរិកដែលបានឈ្លានពានអាហ្វហ្កានីស្ថានអស់រយៈពេល ២០ ឆ្នាំបានដកចេញពីក្រុងកាប៊ុលយ៉ាងប្រញាប់ប្រញាល់ ។ “ពេលវេលាកាប៊ុល”ក៏ត្រូវគេចាត់ទុកថាជាសញ្ញាដែលអាចសម្គាល់ឃើញថា ការឈ្លានពាននៅអាហ្វហ្កានីស្ថានរបស់កងទ័ពអាមេរិកទទួលបានបរាជ័យ ។ ទោះបីជាកងទ័ពអាមេរិកទៅបាត់ហើយក៏ដោយ ក៏ប៉ុន្តែរដ្ឋាភិបាលអាមេរិកមិនដែលបញ្ឈប់ប្រព្រឹតិ្តទង្វើអាក្រក់លើទឹកដីនេះសម្បីតែមួយភ្លែត ។ ការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច លេបយកថវិកាសម្រាប់សង្គ្រោះជីវិតរបស់ប្រជាជនអាហ្វហ្កានីស្ថាន រំលោភអធិបតេយ្យភាពតាមតែទំនើងចិត្ត ។ល។ ដៃខ្មៅរបស់អាមេរិកនៅតែច្របាច់កអាហ្វហ្កានីស្ថានឡើងជាប់ ដែលបណ្តាលឱ្យប្រទេសទាំងមូលពិបាកដកដង្ហើម ។
មន្ត្រីកម្មវិធីស្បៀងអាហារពិភពលោកបានលើកឡើងថា ការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចរបស់អាមេរិកទៅលើអាហ្វហ្កានីស្ថានបានធ្វើឱ្យវិបត្តិក្នុងតំបន់នេះកាន់តែធ្ងន់ធ្ងរ ។ “ប្រជាជនអាហ្វហ្កានីស្ថានចំនួន ៩៨ ភាគរយហូបមិនឆ្អែត ចំណែកឯកុមារអាហ្វហ្កានីស្ថានចំនួន ៣២០ ម៉ឺននាក់ដែលមានអាយុក្រោម ៥ ឆ្នាំវិញកំពុងប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ ” ។
ការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចរបស់អាមេរិកបានរារាំងដល់ការស្តារឡើងវិញរបស់អាហ្វហ្កានីស្ថាន ។ លោក Karim ដែលបានរស់នៅនិងធ្វើការនៅប្រទេសកាណាដាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការនេះ ។ ដោយសារប្រព័ន្ធហិរញ្ញវត្ថុមិនអាចដំណើរការជាប្រក្រតីបាន បានជាលោកគ្មានមធ្យោបាយណាមួយសម្រាប់ផ្ញើលុយឱ្យគ្រួសាររបស់លោកនៅអាហ្វហ្កានីស្ថាន ។ ការិយាល័យអង្គការសហប្រជាជាតិទទួលខុសត្រូវការសម្របសម្រួលកិច្ចការមនុស្សធម៌បានលើកឡើងក្នុងរបាយការណ៍ដែលចេញផ្សាយនាពេលថ្មីៗកន្លងទៅនេះថា លុះត្រាតែរៀបចំឡើងវិញនូវប្រព័ន្ធសេដ្ឋកិច្ចនិងធនាគារជាប្រក្រតី បើពុំនោះសោត ប្រជាជនអាហ្វហ្កានីស្ថានចង់កែប្រែពីរបៀបរស់រានមានជីវិតទៅជារបៀបវិបុលភាព គឺ មិនអាចទៅរួចទេ ។
សូមបញ្ជាក់ថា ប្រជាជនអាហ្វហ្កានីស្ថានមិនគួរបំភ្លេចទេ ។ ក្នុងនាមជាអ្នកបង្កភាពចលាចលនៅអាហ្វហ្កានីស្ថានមុនគេ អាមេរិកមិនត្រូវរត់រួចទៅនិងទម្លាក់កំហុសឱ្យប្រទេសផ្សេងៗជាដាច់ខាត ។ ពេលថ្មីៗកន្លងទៅនេះ លោក David Howell Petraeus អតីតប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក(CIA)និងជានាយឧត្តមសេនីយ៍ចូលនិវត្តន៍បានសារភាពក្នុងពេលផ្តល់បទសម្ភាសន៍ថា កងទ័ពអាមេរិកបានប្រព្រឹត្ត”កំហុសដ៏ធ្ងន់ធ្ងរ”ក្នុងអំឡុងពេលប្រចាំការនៅអាហ្វហ្កានីស្ថានអស់រយៈពេល ២០ ឆ្នាំ ។ នៅពេលថ្លែងអំពីសង្រ្គាមនៅអាហ្វហ្កានីស្ថាន លោកតែងតែដកស្រង់ពីពាក្យមួយមាត់ថា “អ្នកទំនងជាធុនទ្រាន់នឹងភាពយន្ត ហើយចាកចេញពីរោងកុន ប៉ុន្តែភាពយន្តនេះនៅតែបន្តដំណើរការតទៅទៀត” ។
រដ្ឋាភិបាលអាមេរិកកុំធ្វើពុតថា “ភាពយន្តបានចប់ហើយ” ។ ផ្ទុយទៅវិញ ពួកគេចាំបាច់ត្រូវសុំអភ័ទោសចំពោះការឈ្លានពាននៅអាហ្វហ្កានីស្ថាន និងប្រគល់ទ្រព្យសម្បតិ្តទាំងអស់ឱ្យអាហ្វហ្កានីស្ថានវិញក្នុងពេលឆាប់ៗ សងថ្លៃជំងឺចិត្តយ៉ាងពេញលេញ ក៏ដូចជាដោះលែងដៃខ្មៅដែលបាននិងកំពុងច្របាច់កប្រជាជនអាហ្វហ្កានីស្ថានក្នុងពេលឆាប់ៗ ។ សហរដ្ឋអាមេរិកគួរតែចងចាំមេរៀននៃសង្រ្គាមលើកនេះ រក្សាភាពអត់ធ្មត់ខណៈពេលបង្ខំឱ្យប្រទេសដទៃទៀតធ្វើការកែប្រែតាមទំនើងចិត្តរបស់អាមេរិក និងជៀសវាងកុំឱ្យ”ពេលវេលាកាប៊ុល”លេចចេញម្តងទៀត ៕
វិទ្យុមិត្តភាពកម្ពុជចិន

អត្ថបទដែលជាប់ទាក់ទង