សម្ដេចក្រឡាហោម ណែនាំឱ្យពិភាក្សា និងពិនិត្យលក្ខណៈបច្ចេកទេស ដើម្បីរុះរើមជ្ឈមណ្ឌលសុវត្ថិភាពចរាចរណ៍ ពីសាលារាជធានីភ្នំពេញ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅក្រសួងសាធារណការ នាថ្ងៃទី១៨ សីហានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានមានប្រសាសន៍ណែនាំឱ្យពិភាក្សានិងពិនិត្យលក្ខណៈបច្ចេកទេសដើម្បីរុះរើមជ្ឈមណ្ឌលសុវត្ថិភាពចរាចរណ៍ដែលបំពាក់នៅសាលារាជធានីភ្នំពេញ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលមានអគារថ្មីទើបសាងសង់រួច។