ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកស្ទឹងព្រែកត្នោត
ភ្នំពេញ៖ សពបុរសម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតទឹកស្ទឹងព្រែកត្នោត បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលា ម៉ោង២និង៣០រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចស្ពានថ្មី ផ្លូវ៦០ម៉ែត្រ ក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុជាង៣០ឆ្នាំ ពាក់អាវក្រណាត់ដៃវែង មានរូបមនុស្ស ស្លៀកខោខ្មៅ៕