**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម

បទវិភាគ៖គំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”ពោរពេញទៅដោយចន្លោះអភិវឌ្ឍន៍ដ៏ទូលំទូលាយមានអំណោយផលដល់ពិភពលោកទាំងមូល


នៅថ្ងៃទី ២១ ខែសីហា រថភ្លើងចិន-អឺរ៉ុប(ពីក្រុងXi’an ទៅក្រុង Hamburg )បានបើកបរចេញពីស្ថានីយ៍អន្តរជាតិ Xi’an ។ នេះជារថភ្លើងចិន-អឺរ៉ុបគ្រឿងទី ១ ម៉ឺនក្នុងឆ្នាំនេះដែលបានសម្រេចការបើកបររថភ្លើងចិន-អឺរ៉ុបចំនួន ១ ម៉ឺនលើកមុនកាលកំណត់ ១០ ថ្ងៃបើប្រៀបធៀបនឹងឆ្នាំ ២០២១ ។
នាថ្ងៃដដែលនោះ រថភ្លើងល្បឿនលឿនមួយក្រុមនិងរថភ្លើងធ្វើតេស្តចម្រុះមួយក្រុមដែលប្រទេសចិននាំចេញទៅឥណ្ឌូណេស៊ីសម្រាប់ប្រើប្រាស់ក្នុងផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងត្រូវបានដឹកចេញពីកំពង់ផែ Qingdao ប្រទេសចិនទៅកាន់ឥណ្ឌូណេស៊ីដែលជាសញ្ញាកត់សម្គាល់ថា រថភ្លើងល្បៀនលឿនដែលចិននាំចេញជាលើកដំបូងបានចាប់ផ្តើមដឹកជញ្ជូនជាផ្លូវការ ។
រឿងទាំងពីរនេះមានពាក្យគន្លឹះដូចគ្នា គឺ ផ្លូវដែក ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនមានគម្រោងសហប្រតិបតិ្តការផ្នែកផ្លូវដែកជាច្រើនវាបានក្លាយជា”កូនសោមាស”សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់ ។
សូមបញ្ជាក់ថា តាមទិន្នន័យពាក់ព័ន្ធបានបង្ហាញថា បច្ចុប្បន្ននេះ រថភ្លើងចិន-អឺរ៉ុបបានក្រាលនិងគ្រោងផែនការគន្លងខ្សែដំណើការចំនួន ៨២ ដែលឆ្ពោះទៅកាន់ទីក្រុងចំនួន ២០០ នៃប្រទេសអឺរ៉ុប ចំនួន ២៤ ប្រភេទទំនិញដឹកជញ្ជូនបានគ្របដណ្តប់ ៥៣ ជំពូក ត្រូវជាជាង ៥ ម៉ឺនប្រភេទ ដែលបូករួមតទាំង រថយន្តទាំងមូល បរិក្ខារគ្រឿងយន្តនិងផលិតផលអេឡិចត្រូនិកជាដើម តម្លៃទំនិញសរុបមានជិត ៣ សែនលានដុល្លារអាមេរិក ។
ក្រៅពីនេះ អ្វីដែលនឹងទទួលបានផលប្រយោជន៍ដូចគ្នាពីប្រការនេះគឺ ប្រជាជននៅតំបន់តាមបណ្តោយផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងផងដែរ ។ ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងមានប្រវែងសរុប ១៤២ គីឡូម៉ែត្រ ល្បឿនលឿនបំផុត ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង បានប្រើបច្ចេកវិទ្យានិងស្តង់ដារចិនទាំងស្រុង បន្ទាប់ពីសាងសង់រួច វានឹងក្លាយជាផ្លូវដែកល្បឿនលឿនខ្សែទីមួយនៃឥណ្ឌូណេស៊ីនិងអាស៊ីអាគ្នេយ៍ ។ លើសពីនេះទៅទៀត បន្ទាប់ពីផ្លូវដែកល្បឿនលឿនហ្សាកាតា-បាងឌុងត្រូវបានសាងសង់រួចនិងដាក់ឱ្យប្រើប្រាស់ ពេលវេលាធ្វើដំណើរពីក្រុងហ្សាកាតាទៅក្រុង Bandung នឹងត្រូវកាត់បន្ថយពីជាងបីម៉ោងនាពេលបច្ចុប្បន្នមកនៅត្រឹមប្រហែល ៤០ នាទី នេះនឹងផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាជនក្នុងតំបន់ ក៏ដូចជាជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ ។
តាមការផ្សាយដំណឹងបានឱ្យដឹងថា ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងជានិមិត្តសញ្ញានៃកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ”និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងឥណ្ឌូណេស៊ី ហើយក៏ជាគម្រោងសាងសង់នៅក្រៅប្រទេសនៃផ្លូវដែកល្បឿនលឿនចិនដែលសាងសង់ជាប្រព័ន្ធនិងមានលក្ខណៈពេញលេញផងដែរ ។
នាពេលបច្ចុប្បន្ននេះ ក្នុងបរិបទដែលពិភពលោកបាននិងកំពុងស្ថិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំងនិងការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលមិនធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំ ថែមទាំងការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយ ដូចជាវិបត្តិអ៊ុយក្រែនជាដើម ការអភិវឌ្ឍសកលបាននិងកំពុងប្រឈមនឹងការសាកល្បងជាច្រើន ។ ពីរថភ្លើងចិន-អឺរ៉ុបដល់ផ្លូវដែកល្បឿនលឿនហ្សាកាតា-បាងឌុង សមិទ្ធផលគួរឱ្យកត់សម្គាល់នៃ”ខ្សែក្រវាត់និងផ្លូវ”ទាំងនេះជាសក្សីនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសចិនដើម្បីជួយពិភពលោកឱ្យដោះស្រាយ”ឱនភាពអភិវឌ្ឍន៍”និងជំរុញការអភិវឌ្ឍរួម ។
បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ជាមួយប្រទេសចំនួន ១៤៩ និងអង្គការអន្តរជាតិចំនួន ៣២ ហើយបានបង្កើតគម្រោងសហប្រតិបត្តិការចំនួនជាង ៣០០០ ដែលមានទំហំវិនិយោគជិត ១ ទ្រីលានដុល្លារអាមេរិក ។ ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទំនិញរវាងចិននិងបណ្តាប្រទេសតាមបណ្តោយ”ខ្សែក្រវាត់និងផ្លូវ”បានឡើងដល់ ១១,៦ ទ្រីលានយាន់ប្រាក់ចិន ការបណ្តាក់ទុនដោយផ្ទាល់របស់ចិននៅប្រទេសតាមបណ្តោយ”ខ្សែក្រវាត់និងផ្លូវ”បានឡើងដល់ ១ សែន ៣ ម៉ឺន ៨ ពាន់ ៤ រយ ៥ លានយាន់ប្រាក់ចិន ។
អាចប៉ាន់ប្រមាណថា នៅពេលអនាគត រថភ្លើងចិន-អឺរ៉ុបកាន់តែច្រើននឹងបង្កើនល្បឿនក្នុងការសម្រេចបាននូវភាពឈ្នះ-ឈ្នះ ហើយគម្រោងនានាអំពីជីវភាពរស់នៅរបស់ប្រជាជនក៏នឹងរៀបរាប់ពីរឿងរ៉ាវនៃការអភិវឌ្ឍរួមកាន់តែច្រើនផងដែរ ៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង