ឯកឧត្តម លេង វី អញ្ជើញប្រកាសតែងតាំង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម
ភ្នំពេញ៖ ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញ ប្រកាសតែងតាំង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម។
ពិធីខាងលើនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីខេត្ត សរុបប្រមាណ ៦៥០នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅខេត្តកំពង់ចាម៕