**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

សំណង់អគារ ចាប់ពី៥ជាន់ឡើងទៅ នៅទូទាំងប្រទេសកម្ពុជា មានចំនួន ២៤៧២អគារ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា សំណង់អគារចាប់ពី៥ជាន់ឡើងទៅ នៅទូទាំងប្រទេស មានចំនួន ២ ៤៧២អគារ ខណៈចាប់ពីពាក់កណ្តាលឆ្នាំ២០២០ ដល់ពាក់កណ្តាលឆ្នាំ២០២២ ទទួលបានវិនិយោគទុន មានទឹកប្រាក់ជាង ៦៦ពាន់លានដុល្លារអាម៉េរិក។

ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងអគ្គនាយកខុទ្ទកាល័យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែសីហា នៅទីស្តីការគណៈរដ្ឋមន្ត្រីថា រយៈពេល៥ឆ្នាំ ចុងក្រោយ នេះការវិនិយោគក្នុងវិស័យសំណង់មាន ១៩ ៣២២គម្រោង មានក្រឡាផ្ទៃសរុប៧១ ៤៥៩ ២៣៣ម៉ែត្រការ៉េ ទុនវិនិយោគចំនួន ៣១៤ ៦០៤លានដុល្លារអាម៉េរិក។

ឯកឧត្តមថា គិតចាប់ផ្តើមពីឆ្នាំ២០២០ ដល់ពាក់កណ្តាលឆ្នាំ២០២២នេះ ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតឱ្យសាងសង់សំណង់នៅទូទាំងប្រទេស មានចំនួន៥៧ ៥៩០គម្រោង មានផ្ទៃក្រឡាសំណង់ សរុប១ ៦៥៦ ៦២៣ ៨៩០ម៉ែត្រការ៉េ និងទុនវិនិយោគសរុប ៦៦ ២០៥លានដុល្លារ។

ពាក់ព័ន្ធនឹងការសាងសង់អគារវិញ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា «គម្រោងអគារខ្ពស់ចាប់ពី៥ជាន់ឡើងទៅ នៅទូទាំងប្រទេសមានចំនួន ២ ៤៧២អគារ គម្រោង បុរីលំនៅឋាន និងលំនៅឋានមានលក្ខខណៈជាបុរីមាន ៤៨២គម្រោង ផ្តល់វិញ្ញាប័ណ្ណបត្រដល់ក្រុមហ៊ុនប្រកបអាជីវកម្មក្នុងវិស័យសំណង់មានចំនួន ៣ ២៤៤ក្រុមហ៊ុន ផ្តល់វិញ្ញាបនបត្រ ប្រកបវិជ្ជាជីវៈ សិក្សាគម្រោងប្លង់ ដល់អ្នកមានវិជ្ជាជីវៈចំនួន ៥៤២រូប ក្នុងនោះស្ថាបត្យករ ២៧០រូប បរទេស៥រូប វិស្វករ២៧២រូប បរទេស៦រូប និងផ្តល់អាជ្ញាប័ណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ចំនួន៣ក្រុមហ៊ុន»។

ឯកឧត្តមក៏បានឱ្យដឹងថា ស្ថាបត្យករដែលបានចុះបញ្ជីនៅគណៈស្ថាបត្យករកម្ពុជាមាន ចំនួន ១ ៤៥១រូប ក្រៅពីនេះក៏បានពង្រឹងសំណង់តាមប្រព័ន្ធអេឡិចត្រូនិក និងបណ្តុះបណ្តាលជំនាញដល់មន្ត្រីរាជធានី-ខេត្តផងដែរ៕ ប្រភពៈក្រសួងព័ត៌មាន

 

អត្ថបទដែលជាប់ទាក់ទង