**១ឆ្នាំចុងក្រោយនេះ ច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ប្រឹងប្រែងបម្រើពលរដ្ឋបានជាង១ម៉ឺនសេវា! **អភិបាលខេត្ដឧត្ដរមានជ័យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងពិភាក្សាការរៀបចំព្រឹត្តិការណ៍សង្ក្រានឆ្នាំ២០២៥ “សង្ក្រានឧត្តរ”**លោក ដូណាល់ ត្រាំ និងលោក ហ្សេឡេនស្គី ព្រមព្រៀងគ្នាពួតដៃដើម្បីពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន**ដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤**សម្ដេចធិបតី៖ ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ**សម្ដេចធិបតី បញ្ជាក់ជាថ្មីណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីស្រង់ឈ្មោះមន្រ្ដីដែលធ្វើការ១០ ឆ្នាំឡើងមិនដែលបានមេដាយដើម្បីរៀបចំផ្ដល់មេដាយជូន**សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌**សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ**សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង**សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា**សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ**សម្ដេចធិបតី មិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ**សម្ដេចធិបតី៖ ការផ្ដល់មេដាយជូនមន្រ្ដី ត្រូវពិនិត្យមើលឱ្យច្បាស់លាស់**សម្ដេចនាយករដ្ឋន្ត្រី កោតសរសើរក្រសួងមុខងារសាធារណៈ ដែលសហការជាមួយក្រសួងផ្សេងៗ និង ACU រៀបចំការប្រឡងជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាព**សម្ដេចធិបតី ណែនាំឱ្យពិនិត្យមើលដើម្បីចងក្រងមន្ទីរពិសោធន៍នានា ដែលនៅរាយប៉ាយ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិ**សម្ដេចធិបតី គាំទ្រក្នុងការពង្រឹងគុណភាពនិស្សិតពេទ្យ ដោយតម្រូវឲ្យរៀន ៦ឆ្នាំដដែល មិនបាច់សិក្សាដូចពីមុន៨ឆ្នាំទេ**សម្ដេចធិបតី ណែនាំរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**សម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ**សម្ដេចធិបតី៖ សុខសន្តិភាព គឺសម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ

ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ ចុះអប់រំណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះក្រុមការងារចម្រុះរដ្ឋបាលខេត្ត ព្រះសីហនុ បានចុះទៅអប់រំណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមជម្រាបជូនថា ចំពោះការចុះណែនាំអប់រំប្រជាពលរដ្ឋនៅពេលនេះ គឺពួកគាត់មានការយល់ដឹង ដោយបានស្ម័គ្រចិត្តប្រគល់ដីជូនម្ចាស់កម្មសិទ្ធិវិញ និងធ្វើកិច្ចសន្យាចាកចេញពីទីតាំងដោយគ្មានការតវ៉ា។ ជាមួយគ្នានេះ ពួកគាត់ក៏បានសូមទោសដល់រដ្ឋបាលខេត្តព្រះសីហនុ និងម្ចាស់ទីតាំង ចំពោះការចូលទៅទន្ទ្រានកាន់កាប់ទីតាំងដីនេះ ដោយសារចាញ់បោកក្រុមមេខ្យល់។ តាមរយៈចម្លើយសារភាពរបស់ប្រជាពលរដ្ឋទាំងនោះ បានឱ្យដឹងថា ពួកគាត់បានចូលកាន់កាប់ដីនេះទើបតែពេលថ្មីៗនេះទេ ហើយការចូលមកនេះដោយសារមានមេខ្យល់ប្រាប់គាត់ឱ្យចូលមករស់នៅទីតាំងដីនេះ ដោយអ្នកខ្លះត្រូវបង់ជាប្រាក់ប្រមាណ២០០ ទៅ៣០០ដុល្លារក្នុងដី០១ឡូត៌ទំហំ ១០ម គុណនឹង៤០ម ខណៈអ្នកខ្លះទៀតមិនតម្រូវឱ្យបង់ប្រាក់នោះទេ តែត្រូវមកសង់ខ្ទមចាំដីរៀងៗខ្លួន និងត្រូវមកចូលរួមតវ៉ាជាមួយសមត្ថកិច្ចតាមការដាក់ផែនការរបស់ក្រុមមេខ្យល់ ករណីមិនមកចូលរួមប្រឆាំងតវ៉ាទេនោះ មេខ្យល់នឹងដកហូតយកដីវិញ។

ប៉ុន្តែក្រោយមក បន្ទាប់ពីទទួលបានការណែនាំអប់រំពីរដ្ឋបាលខេត្តព្រះសីហនុរួចមក ពួកគាត់ចាប់ផ្តើមភ្ញាក់ខ្លួនថា បានចាញ់បោកមេខ្យល់ ហើយសុំរដ្ឋបាលខេត្ត ជាពិសេសឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដើម្បីសុំផ្តល់ក្តីអនុគ្រោះដល់ពួកគាត់ ដោយពួកគាត់នឹងចាកចេញពីទីតាំងនេះដោយគ្មានការតវ៉ាឡើយ។

គួរបញ្ជាក់ថា សំណង់មិនរៀបរយទាំងនេះ គឺភាគច្រើនចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២២ និងមានការកើនឡើងក្នុងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងមក។ ហើយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២កន្លងមកក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានចុះអប់រំឱ្យប្រជាពលរដ្ឋទាំងនោះ រុះរើខ្ទមរបស់ពួកគេចេញម្ដងរួចមកហើយ។

ជាថ្មីម្តងទៀត រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវដកខ្លួន និងចាកចេញពីទីតាំងខាងលើដោយស្ម័គ្រចិត្ត ហើយសូមកុំចាញ់បោកការអូសទាញពីក្រុមមេខ្យល់ ឱ្យចូលរួមប្រព្រឹត្តអំពើខុសច្បាប់។

រដ្ឋបាលខេត្តព្រះសីហនុ សូមបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ដោយមិនលើកលែងចំពោះជនណាដែលនៅពីក្រោយខ្នងនៃអំពើញុះញង់ និងការបំផុសចលនាបង្កឱ្យមានភាពចលាចល និងអនាធិបតេយ្យសម្រាប់សង្គមជាតិឡើយ៕

អត្ថបទដែលជាប់ទាក់ទង