**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

លោក បៃដិន៖ ការវាយប្រហាររបស់អាមេរិក នៅស៉ីរី គឺសំដៅលើកងកម្លាំងគាំទ្រដោយអ៉ីរ៉ង់

វ៉ាស៉ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការវាយប្រហារតាមផ្លូវអាកាស និងកាំភ្លើងធំរបស់កងកម្លាំង អាមេរិក ដែលបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធ ៤នាក់ នៅឯភាគខាងកើតប្រទេសស៊ីរី គឺធ្វើឡើងតាមបទបញ្ជាក្នុងការការពារកងកម្លាំងអាមេរិក ពីការវាយប្រហារដោយកងជីវពលគាំទ្រដោយអ៉ីរ៉ង់។

លោក បៃដិន បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជាឱ្យបើកការវាយប្រហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កន្លងទៅ ដើម្បី ការពារសុវត្ថិភាពកងទ័ពបស់យើង … និងដើម្បីរារាំងអ៉ីរ៉ង់ ក៏ដូចជាក្រុមជីវពលដែលគាំទ្រដោយអ៉ីរ៉ង់ពីសកម្មភាព ឬគាំទ្រការវាយប្រហារបន្ថែមទៀត មកលើកងទ័ព និងសម្ភារៈបរិក្ខារយោធារបស់សហរដ្ឋអាមេរិក»។

លោក បៃដិន បន្ថែមថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកយ៉ាងខ្លាំងក្លា នៅស៊ីរីនារយៈពេលជាច្រើនខែកន្លងមក គឺជាការឆ្លើយតបទៅនឹងការវាយប្រហារដោយ គ្រាប់រ៉ុក្កែតជាបន្តបន្ទាប់មកលើទីតាំងរបស់កងទ័ពអាមេរិក និងដៃគូនៅក្នុងទីក្រុង ដាយ អេស ស័រ (Deir Ezzor) កាលពីថ្ងៃទី១៥ ខែសីហានេះ។

គួរបញ្ជាក់ថា ភាគខាងកើតនៃប្រទេសស៊ីរី ត្រូវបានគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដឹកនាំដោយក្រុមសកម្មប្រយុទ្ធឃឺដដែលជាសម្ព័ន្ធមិត្តរបស់ សហរដ្ឋអាមេរិក និងដៃគូចម្រុះផ្សេងទៀតដែលមានបេសកកម្មនៅទីនោះ។

យ៉ាងនេះក្តី ទីក្រុងតេហេរ៉ង់ បានច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិកដែល ថាខ្លួននៅពីក្រោយការវាយប្រហាររបស់កងជីវពល ទៅលើយោធាអាមេរិកនៅក្នុងប្រទេសស៊ីរី៕

អត្ថបទដែលជាប់ទាក់ទង