អាឡឺម៉ង់ប្រកាសពីរបបកាន់តែតឹងរ៉ឹងលើទិដ្ឋាការសម្រាប់ជនជាតិរុស្ស៊ី
(បរទេស)៖រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបកំពុងជួបប្រជុំនៅសាធារណរដ្ឋឆេកនៅថ្ងៃអង្គារ/ថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីការព្យួរកិច្ចព្រមព្រៀងទាំងមូល។
ការលុបចោលកិច្ចព្រមព្រៀងនេះមានន័យថា ជនជាតិរុស្ស៊ីទំនងជានឹងត្រូវចំណាយប្រាក់បន្ថែមទៀតដើម្បីស្នើសុំទិដ្ឋាការ និងប្រឈមមុខនឹងដំណើរការដ៏យូរ។
កិច្ចពិភាក្សាទូលំទូលាយស្តីពីអ៊ុយក្រែនរវាងអ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបត្រូវបានកំណត់សម្រាប់ថ្ងៃពុធ។