**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

រយៈពេល ៥ឆ្នាំ ក្រសួងព័ត៌មាន រកឃើញព័ត៌មានក្លែងក្លាយជាង ៤ពាន់មាតិកា តែមិនបញ្ជូនសំណុំរឿងទៅតុលាការនោះទេ

ភ្នំពេញ៖ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះក្រសួងព័ត៌មានបានរកឃើញការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិតមានចំនួនជាង ៤ ០០០ មាតិកា ប៉ុន្តែមិនបានបញ្ជូនសំណុំរឿងទាំងនេះទៅកាន់តុលាការនោះទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ កន្លងមករបស់ក្រសួងព័ត៌មាន” ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា រយៈពេល៥ឆ្នាំ កន្លងមកនេះក្រសួងព័ត៌មានបានរកឃើញការផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយចំនួន ៤ ៦៥៧ មាតិកាដែលជាប្រភេទព័ត៌មានប្រឌិតមានន័យថារឿងដែលកើតឡើងហ្នឹងគ្មាននោះទេ ប៉ុន្តែបង្កើតឡើងធ្វើឱ្យមានជាព័ត៌មាន ដែលជាប្រភេទជេរប្រមាថដូចជាការជេរប្រមាថព្រះមហាក្សត្រជាដើម។

ឯកឧត្តមបានថ្លែងថា នៅពេលពិនិត្យរួចហើយ ក្រសួងព័ត៌មានមិនបានលើកយកសំណុំរឿងទាំងនោះបញ្ជូនទៅតុលាការទេ តែដោយសារមានកិច្ចសហប្រតិបត្តិការ និងសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផងដែរ។

ឯកឧត្តមអនុរដ្ឋលេខាធិការបានថ្លែងបញ្ជាក់ថា ក្នុងករណីការផ្សព្វផ្សាយមិនពិតមានករណីធ្ងន់ធ្ងរក្រសួងបានបញ្ជូនសំណុំរឿង ទៅក្រសួងពាក់ព័ន្ធចាត់វិធានការបន្តចំនួន១៧០មាតិកា។ ឯកឧត្តមបន្ដថា ចំពោះព័ត៌មានក្លែងក្លាយ ក្រសួងបានអនុវត្តន៍តាមអនុក្រឹត្យមួយដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០២០មក ហើយការរកព័ត៌មានក្លែងក្លាយនេះមានការសហការគ្នាជាមួយក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍។
ឯកឧត្តមក៏បានអះអាងដែរថា ក្រសួងទាំងបីនេះនឹងធ្វើការទប់ស្កាត់ចំពោះព័ត៌មានក្លែងក្លាយដើម្បីកុំឱ្យមានការជះឥទ្ធិពលដល់ប្រជាពលរដ្ឋ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសទាំងមូលផងដែរ។

ឯកឧត្ដម មាស សុភ័ណ្ឌ បញ្ជាក់បន្ថែមថា «ព័ត៌ក្លែងក្លាយបានជះឥទ្ធិពលខ្លាំងណាស់ដល់ប្រទេសជាតិ ជាក់ស្តែងការឃោសនាពីគ្រោះធម្មជាតិជាដើម។ ការផ្សាយព័ត៌មានក្លែងក្លាយនេះ មិនមែនមានតែពេលបច្ចុប្បន្ននេះទេ គឺមានយូរហើយ ប៉ុន្តែពេលបច្ចុប្បន្ននេះ គឺមានការ ផ្សព្វផ្សាយលឿនដែលយើងពិបាកគ្រប់គ្រង»។

ជាមួយគ្នានោះដែរឯកឧត្តមអ្នកនាំពាក្យបានបន្ថែមថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះក្រសួងព័ត៌មានបានចុះបញ្ជីអង្គភាព ស្ថាប័នសារព័ត៌មាន បានចំនួន២១៥៤ អង្គភាព/ស្ថាប័ន ក្នុងនោះសារព័ត៌មានអនឡាញមានការកើនឡើងច្រើន។ ទន្ទឹមនេះ ការចុះបញ្ជីនេះទៀតសោត បើប្រៀបធៀបនឹងឆ្នាំ២០១៨ គឺកើន៥៨៨អង្គភាព។

បើតាឯកឧត្តម មាស សុភ័ណ្ឌ សម្រាប់ការចុះបញ្ជីនេះស្ថាប័នសារព័ត៌មាននេះធ្វើឡើងជារៀងរាល់ឆ្នាំ ហើយការចុះនេះ គឺមានទទួលស្គាល់ និងបង្ហាញឱ្យឃើញថាលំហព័ត៌មាននៅកម្ពុជាមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង