**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២**មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយសេនានុព័ន្ធយោធាថៃ**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម

បទវិភាគ៖ “គំរូប្រជាធិបតេយ្យ”ដែលប្រឌិតឡើងដោយអាមេរិក គឺជារឿងកំប្លែងគួរឱ្យសង្វេគ

កាលពីថ្ងៃទី២៩ ខែសីហា មួយឆ្នាំមុន គឺមួយថ្ងៃមុននឹងកងទ័ពអាមេរិកដកចេញពីអាហ្វហ្កានីស្ថានទាំងស្រុង កងទ័ពអាមេរិកបានវាយប្រហារតាមអាកាសទៅលើអាហ្វហ្កានីស្ថាន ដោយយកការបង្រ្កាបអង្គការជ្រុលនិយមធ្វើជាលេស ការវាយប្រហារលើកនេះបានបណ្តាលឱ្យជនស៊ីវិលចំនួន១០នាក់ស្លាប់ ក្នុងនោះបូករួមទាំងកុមារ៧នាក់ កុមារក្មេងបំផុតមានអាយុតែ២ឆ្នាំប៉ុណ្ណោះ ។
នៅថ្ងៃដដែលមួយឆ្នាំក្រោយ ក្រុងបាកដាដ រដ្ឋធានីប្រទេសអ៊ីរ៉ាក់បានផ្ទុះការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរមួយលើក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ និងរាប់រាយនាក់រងរបួស ។
ចាប់ពីអាហ្វហ្កានីស្ថានដល់អ៊ីរ៉ាក់ ការពិតជាក់ស្តែងដ៏ឈឺចាប់ដែលអាមេរិកចង់ប្រឌិតឡើងនូវ“គំរូប្រជាធិបតេយ្យ” ដោយប្រើប្រាស់កម្លាំងអាវុធបានបញ្ជាក់ថា “ប្រជាធិបតេយ្យបែបអាមេរិក ” រីករាលដាលដល់កន្លែងណា កន្លែងនោះក៏នឹងកើតមានភាពច្របូកច្របល់និងការប៉ះទង្គិច ហើយកន្លែងនោះក៏បណ្តាលឱ្យមានអ្នករងគ្រោះឥតទោសពៃរ៍និងជនភៀសខ្លួននិរាសព្រាត់ប្រាស់គ្មានទីជម្រកជាច្រើនផងដែរ ។
បើសង្កេតមើលការប៉ះទង្គិចនៅអ៊ីរ៉ាក់លើកនេះអាចឃើញថា មូលហេតុផ្ទាល់ដែលបណ្តាលឱ្យកើតការប៉ះទង្គិច គឺគណៈរដ្ឋមន្ត្រីពិបាកត្រូវបង្កើតឡើង ។ កាលពីខែតុលាឆ្នាំមុន អ៊ីរ៉ាក់បានរៀបចំធ្វើការបោះឆ្នោតរដ្ឋសភាជាតិអាណត្តិថ្មី បក្ខពួកចលនា Sadrist ទទួលបានសំឡេងគាំទ្រច្រើនបំផុត ប៉ុន្តែមិនអាចបង្កើតរដ្ឋាភិបាលរបស់បក្សសំឡេងភាគច្រើននោះទេ ។ ដើម្បីដាក់សម្ពាធទៅលើអាជ្ញាធរ នាពេលថ្មីៗកន្លងទៅនេះ លោក Muqtada al-Sadr បានប្រកាសនឹងដកខ្លួនចេញពីមជ្ឈដ្ឋាននយោបាយ បន្ទាប់មក អ្នកគាំទ្ររបស់លោកបានធ្វើការតវ៉ានៅតាមផ្លូវ ព្រមទាំងបានកើតមានការប៉ះទង្គិចដោយហិង្សាជាមួយកងរក្សាសន្តិសុខរបស់អ៊ីរ៉ាក់ទៀតផង ។
និយាយពីឬគល់ អ្នកផ្តើមឱ្យស្ថានការណ៍អ៊ីរ៉ាក់មានភាពច្របូកច្របល់ គឺអាមេរិកហ្នឹងឯង ។ លើវិស័យនយោបាយ អាមេរិកបានបង្ខំឱ្យអ៊ីរ៉ាក់ទទួលយកប្រព័ន្ធរបបនយោបាយប្រជាធិបតេយ្យបែបលោកខាងលិច និងបង្កើតរូបមន្តវិមជ្ឈការរវាងក្រុមសាសនា ។ តាមពិតទៅ ប្រការនេះបានបណ្តាលឱ្យអ៊ីរ៉ាក់កើតមានការបែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរខាងនយោបាយ ហើយបក្ខពួកនយោបាយនានាពិបាកឈានដល់ការផ្សះផ្សា ។
លើវិស័យសេដ្ឋកិច្ច សង្គ្រាមនិងការប៉ះទង្គិចបណ្តាលឱ្យសេដ្ឋកិច្ចអ៊ីរ៉ាក់រងការខូចខាតដែលពិបាកនឹងប៉ាន់ប្រមាណ ។ ទិន្នន័យមួយចំនួនបានបង្ហាញថា កាលពីឆ្នាំ១៩៩០ ផលិតផលក្នុងស្រុកសរុបរបស់អ៊ីរ៉ាក់ គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ គឺ១០៣៥៦ដុល្លារអាមេរិក ប៉ុន្តែដល់ឆ្នាំ២០២០ នៅសល់តែ៤១៥៧ដុល្លារអាមេរិកប៉ុណ្ណោះ ។
នៅលើវិស័យសន្តិសុខ ដោយមកពីមជ្ឈដ្ឋាននយោបាយក្នុងស្រុកអ៊ីរ៉ាក់មានភាពច្របូកច្របល់ បានជាសកម្មភាពភេរវកម្មរីករាលដាលយ៉ាងឆាប់រហ័ស ប្រជាជនអ៊ីរ៉ាក់បានក្លាយជាអ្នករងគ្រោះដោយផ្ទាល់ម្តងទៀត ។ តាមស្ថិតិឱ្យដឹងថា ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២១ គិតជាមធ្យមក្នុងមួយឆ្នាំៗ ប្រហែលកើតមានព្រឹតិ្តការណ៍វាយប្រហារដោយភេរវកម្ម៣៤០០លើក ហើយគិតជាមធ្យម ព្រឹត្តិការណ៍វាយប្រហារដោយភេរវកម្មនីមួយៗបានបណ្តាលឱ្យប្រជាជនឥតទោសពៃរ៍៤នាក់ស្លាប់បាត់បង់ជីវិត ។
និយាយពីឬគល់ ប្រការនេះមិនត្រឹមតែកើតមានដោយសារ “ប្រជាធិបតេយ្យបែបអាមេរិក”ដែលបង្ខំឱ្យអនុវត្តនៅអ៊ីរ៉ាក់មិនសមស្របនឹងស្ថានការណ៍ជាក់ស្តែងរបស់អ៊ីរ៉ាក់ប៉ុណ្ណោះទេ ថែមទាំងក៏មកពីអ្វីដែលអាមេរិកបាននាំចេញទៅកាន់អ៊ីរ៉ាក់នោះ គឺអនុត្តរភាពនិងការគាបសង្កត់ដែលពាក់ស្បែកប្រជាធិបតេយ្យ និងការប៉ុនប៉ងយុទ្ធសាស្ត្រដើម្បីរក្សាអនុត្តរភាពបែបអាមេរិក ។
២០ឆ្នាំបានកន្លងផុតទៅហើយ នៅមជ្ឈិមបូព៌ា មានប្រជាជនឥតទោសពៃរ៍ចំនួនជិត១លាននាក់បានបាត់បង់ជីវិតនៅចំពោះមុខ “ប្រជាធិបតេយ្យបែបអាមេរិក” ។ សហគមន៍អន្តរជាតិចាំបាច់ត្រូវជម្រះចោលឱ្យបានច្បាស់នូវបទឧក្រិដ្ឋរបស់អាមេរិកដែលបានប្រព្រឹតិ្តនៅមជ្ឈិមបូព៌ា ដើម្បីទាមទាររកយុតិ្តធម៌ជូនអ្នករងគ្រោះ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង