****ក្រុមហ៊ុន Apple កំពុងផ្តល់ការបញ្ចុះតម្លៃដ៏កម្ររហូតដល់៥០០យ័ន ឬប្រមាណ៦៨,៥០ដុល្លារអាម៉េរិកលើម៉ូដែល iPhone ស៊េរីចុងក្រោយបំផុតរបស់ខ្លួននៅក្នុងប្រទេសចិន**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី៣ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥**លោក ហ្សេលេនស្គី ជឿថាលោក ដូណាល់ ត្រាំ ពិតជាចង់បិទបញ្ចប់សង្រ្គាម**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ**ក្រសួងសេដ្ឋកិច្ចបង្កើតក្រុមការងារបច្ចេកទេសសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ, ឯកឧត្ដម ឱម ម៉ាក់ធារិទ្ធ ជាប្រធាន**ក្រសួងធនធានទឹក ជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចុះត្រជាក់ ចាប់ពីថ្ងៃទី៦-១៤ ខែមករា ឆ្នាំ២០២៥**ឡាន Lexus RX300 បុកពីក្រោយរថយន្ដដឹកទំនិញលេីផ្លូវល្បឿនលឿន បណ្ដាលឱ្យស្លាប់២នាក់ និងរបួសម្នាក់**ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង ដែលព្យាយាមអនុវត្តដីកាចាប់ខ្លួនលោក Yoon Suk Yeol ត្រូវបានរារាំងដោយកងអង្គរក្ស**ប្រតិបត្តិការ បង្រ្កាបបទល្មើស ការលួចកាប់ឈើខុសច្បាប់ ក្នុងភូមិសាស្ត្រ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំនៃអង្គភាពគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅកម្ពុជាក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ**ព្រះរាជវត្តមានយាងស្វាគមន៍ឆ្លងឆ្នាំថ្មីរបស់ព្រះចៅអធិរាជជប៉ុននិងអធិរាជនីនៅខាងមុខព្រះរាជវាំងជាសាធារណៈ ក្រោយខកខាន៣ឆ្នាំ**លោកយាយដែលស់រានមានជីវិតពីការសម្លាប់រង្គាល និងជាបុគ្គលដែលបានឈ្នះមេដាយអូឡាំពិកមានវ័យចំណាស់ជាងគេបានទទួលមរណភាពក្នុងអាយុ១០៣ឆ្នាំ**តើអ្នកណាជាអ្នកដាក់គ្រាប់បែក បំពង់នៅខាងក្រៅ ការិយាល័យ DNC ក្នុងទីក្រុងវ៉ាស៊ីនតោន នៅមុនថ្ងៃការវាយប្រហារ លើវិមានកាពីតូល?**លោកជំទាវ ប៉ាង ដានី ផ្តល់អនុសាសន៍សំខាន់ៗ ៨ចំណុច ដើម្បីឱ្យវិស័យអប់រំនៅខេត្តកំពង់ចាម មានការរីកចម្រើន**នគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួនបុរសម្នាក់ដែលខឹងម្តាយបែងចែកដីឱ្យកូនៗមិនស្មើគ្នា ទប់កំហឹងមិនជាប់ស្ទុះទៅទាញកាំបិទផ្គាក់កាប់ប្អូនប្រុសបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយចាប់ម្តាយបោកផ្ទប់ទៅនឹងដី**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសព លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**ក្រសួងការបរទេសអាមេរិក បើកភ្លើងបៃតងលើការលក់មីស៊ីលប្រភេទ air-to-air រយៈចម្ងាយមធ្យមទៅឱ្យជប៉ុន

អភិបាលខេត្តកណ្ដាល៖ ករណីវិវាទដីធ្លីក្នុងខេត្តកណ្ដាលសរុប ៤៦២ករណី ដោះស្រាយបញ្ចប់បាន ១៤១ ករណី និងកំពុងដំណើរការដោះស្រាយ ៣២១ ករណី

ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានឲ្យដឹងថា គិតមកដល់ខែសីហា ករណីវិវាទដីធ្លីក្នុង ខេត្តកណ្ដាលសរុប ៤៦២ករណី ដោះស្រាយបញ្ចប់បាន ១៤១ ករណី និងកំពុងដំណើរការដោះស្រាយ ៣២១ ករណី។

ថ្លែងនៅក្នុងជំនួបពិភក្សាការងារជាមួយ ប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ បានឲ្យដឹងថា ការងារចុះបញ្ជីដីរដ្ឋក្នុងខេត្ត បានសរុបចំនួន ១២,២៧៤ ហិកតា ក្នុងនោះ រាជរដ្ឋាភិបាលបានសម្រេចជា គោលការណ៍ប្រគល់សិទ្ធិជូនក្រុមហ៊ុនធ្វើការជួល និងដោះដូរដើម្បីវិនិយោគ ចំនួន ១៦ កន្លែង ស្មើនឹង ៥,៧៩៥ ហិកតា ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ នៅមូលដ្ឋាន។

ឯកឧត្តមបបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សរុបតាំងពីចាប់ផ្តើមអនុវត្តសម្រេចបាន ៥៦៩ភូមិ លើ ១០១០ភូមិ ស្មើ ៥៧% និងនៅសល់ ៤៤១ភូមិ ស្មើនឹង ៤៣% ដែលគ្រោងបញ្ចប់ នៅ ឆ្នាំ២០២៩ ហើយបច្ចុប្បន្ន នេះក្រុមការងារមន្ទីរ ១០ក្រុម កំពុងដំណើរការអនុវត្ត ចំនួន ៦៩ភូមិ លើ ៤៤១ភូមិ ដែលនៅសល់ ០៩ស្រុក។ ដោយឡែក ស្រុកកណ្ដាលស្ទឹង បានបញ្ចប់ ការចុះ បញ្ជីជាប្រព័ន្ធជាស្ថាពរ និងក្រុងតាខ្មៅ កំពុងសំអាតទិន្នន័យ។ បានចែកប័ណ្ណសរុប ២១,៣៩៧ក្បាលដី (សរុបតាំងពីចាប់ផ្តើមអនុវត្តបាន ២៤៤,៥៩៣ប័ណ្ណ)។ ការចុះបញ្ជីដី មានលក្ខណៈដាច់ដោយដុំ បានចេញប័ណ្ណ ចំនួន ៦,៧៦៧ ប័ណ្ណ (សរុប តាំងពីចាប់ផ្តើមអនុវត្តបាន ១៨០,៣៤៤ ប័ណ្ណ)។

ពាក់ព័ន្ធនឹងលទ្ធផលនៃការដោះស្រាយករណីវិវាទដីធ្លីក្នុងខេត្ត ឯកឧត្តមអភិបាលបានបញ្ជាក់ថា គិតមកដល់ខែសីហា ឆ្នាំ២០២២ នេះ ករណ៏ដីធ្លីទូទាំងខេត្ត សរុបចំនួន ៤៦២ ករណី ដោះស្រាយបញ្ចប់បានចំនួន ១៤១ ករណី និងកំពុងដំណើរការដោះស្រាយ ចំនួន ៣២១ ករណី។

នាឱកាសនោះដែរ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដោះស្រាយ បញ្ហាប្រឈមនានា ពាក់ព័ន្ធយន្តការដោះស្រាយករណីទំលាស់ដីធ្លី ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋធូធារ កាត់បន្ថយភាពក្រីក្រ ជាពិសេស ឯកឧត្តមក៏បានជំរុញនិងលើកទឹកចិត្ត ដល់រដ្ឋបាលខេត្ត ត្រូវបន្តខិតខំអនុវត្តការងាររបស់ខ្លួនឱ្យមានកាន់តែប្រសិទ្ធភាពខ្ពស់ ធ្វើឱ្យមានការអភិវឌ្ឍ រីកចម្រើន ខិតខំកសាងឱ្យបាននូវសមិទ្ធផលថ្មីៗជាច្រើនទៀតជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង