ប្រធានាធិបតី ពូទីន ជួបនាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា នៅខាងក្រៅ EEF
(បរទេស)៖លោក វ្ល៉ាឌីមៀ ពូទីន និងលោក មីន អ៊ុងឡាំង បានជួបពិភាក្សាគ្នានៅឯវេទិកាសេដ្ឋកិច្ចបូព៌ា នៅចុងបូព៌ារបស់រុស្ស៊ី។
មេដឹកនាំរុស្ស៊ីបានគូសបញ្ជាក់ថា ទំនាក់ទំនងកំពុងអភិវឌ្ឍជាវិជ្ជមាន បើទោះបីជាពេលនេះទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅមានកម្រិតនៅឡើយ។ ចំណូលពាណិជ្ជកម្មបានកើនឡើង ២.៥ ដងក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ ដែលលើសពី ៣៣៥ លានដុល្លារ។