អភិបាលរាជធានីភ្នំពេញ អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តីវៀតណាម
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំប្រតិភូជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម វឿង ឌិញ ហឺ (VUONG DINH HUE) ប្រធានរដ្ឋសភា និងឯកឧត្ដម ផាម មិញ ជិញ (PHAM MINH CHINH) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងហាណូយ។