**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

បទវិភាគ៖សហរដ្ឋអាមេរិកទើបជាបាតដៃខ្មៅដ៏ធំបំផុតក្នុងការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតនិងជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិសុខបណ្តាញអ៊ីនធឺណែតនៅទូទាំងពិភពលោកហ្នឹងឯង

 


តើអ្នកណាទើបជា”ពួក Hacker “តាមបណ្តាញអ៊ីនធឺណែតដ៏ធំបំផុតនៅទូទាំងពិភពលោក ? នៅថ្ងៃទី ៥ ខែកញ្ញា មជ្ឈមណ្ឌលជាតិដោះស្រាយបន្ទាន់ចំពោះវីរុសកុំព្យូទ័រនៃប្រទេសចិននិងក្រុមបច្ចេកវិទ្យាចម្រុះនៃក្រុមហ៊ុន Qihoo ៣៦០ បានចេញផ្សាយដោយឡែកពីគ្នានូវរបាយការណ៍ស៊ើបអង្កេតអំពីហេតុការណ៍ដែលសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យប្រទេសចិនរងការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតពីបរទេស ដែលបានបន្ថែមភស្តុតាងថ្មីម្តងទៀត ។
ការស៊ើបអង្កេតបានរកឃើញថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ការិយាល័យប្រតិបតិ្តការលុកលុយជាពិសេសហៅកាត់ TAO ស្ថិតនៅក្រោមឱវាទរបស់ទីភ្នាក់ងារសន្តិសុខសហរដ្ឋអាមេរិក ហៅកាត់ NSA បានធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតដោយចេតនាអាក្រក់ចំនួនជាង ១ ម៉ឺនលើកទៅលើបណ្តាញអ៊ីនធឺណែតរបស់ប្រទេសចិន ហើយបានគ្រប់គ្រងបរិក្ខារបណ្តាញអ៊ីនធឺណែតរាប់ម៉ឺនគ្រឿងព្រមទាំងបានលួចយកទិន្នន័យដ៏មានតម្លៃខ្ពស់ទំហំលើសពី ១៤០ GBទៀតផង ។
របាយការណ៍ទាំងពីរច្បាប់នេះបានបង្ហាញថា តាមការវិភាគផ្នែកបច្ចេកទេសនិងការតាមដានប្រភពនៃមជ្ឈមណ្ឌលជាតិដោះស្រាយបន្ទាន់ចំពោះវីរុសកុំព្យូទ័រនៃប្រទេសចិននិងក្រុមបច្ចេកវិទ្យាចម្រុះនៃក្រុមហ៊ុន Qihoo ៣៦០ ឱ្យដឹងថា ភស្តុតាងនៃរឿងដែលទីភ្នាក់ងារសន្តិសុខជាតិអាមេរិកធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតនិងលួចយកទិន្នន័យសម្ងាត់របស់ចិន គឺ ច្បាស់លាស់និងពេញលេញ ភស្តុតាងទាំងនេះបូករួមទាំងបុគ្គលិកចំនួន ១៣ នាក់ដែលបានធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតទៅលើប្រទេសចិនដោយផ្ទាល់ពីក្នុងប្រទេសអាមេរិកព្រមនិងកិច្ចសន្យាជាង ៦០ ច្បាប់ដែលបានចុះហត្ថលេខាជាមួយប្រតិបត្តិករទូរគមនាគមន៍អាមេរិកដើម្បីបង្កើតបរិយាកាសវាយប្រហារតាមបណ្តាញអ៊ីនធឺណែតនិងឯកសារអេឡិចត្រូនិកជាង ១៧០ ច្បាប់ទៀត ។
ចាប់តាំងពីឆ្នាំ ២០១៣ មក រដ្ឋាភិបាលអាមេរិកបានលាបពណ៌លើប្រទេសចិនជុំវិញបញ្ហាសន្តិសុខបណ្តាញអ៊ីនធឺណែត ពោលគឺ៖មួលបង្កាច់រដ្ឋាភិបាលចិនដែលបានធ្វើការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតដោយផ្ទាល់ឬដោយប្រយោលទៅលើអាមេរិក ចេញផ្សាយរបាយការណ៍មិនពិតដើម្បីបំភាន់ភ្នែករបស់អ្នកផងទាំងពួងក្នុងសហគមន៍អន្តរជាតិ ក៏ដូចជាប៉ុនប៉ងបំភានថា ប្រទេសចិនជា”អ្នកបង្កផលប៉ះពាល់”និងសហរដ្ឋអាមេរិកជាអ្វីដែលហៅថា “អ្នករងគ្រោះ” ក្នុងន័យប្រឌិតលេសដើម្បីធ្វើអនុត្តរភាពលើប្រទេសចិនក្នុងវិស័យបណ្តាញអ៊ីនធឺណែតនិងឧស្សាហកម្មព័ត៌មានវិទ្យា ។
គួររំលឹកថា មិនត្រឹមតែសំដៅចំពោះប្រទេសចិនប៉ុណ្ណោះទេ តាមការទម្លាយជាសាធារណៈបានឱ្យដឹងថា ដៃខ្មៅលួចស្តាប់របស់អាមេរិកក៏បានលូកចូលនៅទូទាំងពិភពលោកដែលបួករួមទាំងសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ ។ កាលពីខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុនវិទ្យុផ្សាយសំឡេងនៃប្រទេសដាណឺម៉ាកធ្លាប់ផ្សាយអត្ថបទពិសេសមួយ ក្នុងន័យលាតត្រដាងពីការដែលទីភ្នាក់ងារសន្តិសុខជាតិអាមេរិកលួចយកទិន្នន័យដើមនៃបណ្តាញអ៊ីនធឺណែតដាណឺម៉ាកតាមរយៈនាយកដ្ឋានស៊ើបការណ៍នៃក្រសួងការពារជាតិដាណឺម៉ាកដើម្បីលួចស្តាប់សកម្មភាពអ្នកដឹកនាំនិងមន្ត្រីជាន់ខ្ពស់របស់ប្រទេសសម្ព័ន្ធមិត្តនៅអឺរ៉ុប ក្នុងនោះបូករួមទាំងលោកស្រី Angela Dorothea Merkelនាយករដ្ឋមន្ត្រីអាល្លឺម៉ងផងដែរ ។ តាមការផ្សាយដំណឹងនៃទស្សនាវដ្តី《 Der Spiegel 》របស់អាល្លឺម៉ង់បានឱ្យដឹងថា ទិន្នន័យទូរស័ព្ទនិងបណ្តាញអ៊ីនធឺណែតជាង ៥០០ លានរបស់អាល្លឺម៉ង់ត្រូវបានលួចយកដោយទីភ្នាក់ងារសន្តិសុខសហរដ្ឋអាមេរិក ។ល។ ប្រការទាំងនេះមានភស្តុតាងមិនអាចប្រកែកបាន ទីភ្នាក់ងារសន្តិសុខអាមេរិកដែលខ្លួនខុសបែរជាចោទថាគេខុសទើបជា”ពួក Hacker “តាមបណ្តាញអ៊ីនធឺណែតដ៏ធំបំផុតនៅទូទាំងពិភពលោក ។
របាយការណ៍ស៊ើបអង្កេតអំពីហេតុការណ៍ដែលសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យប្រទេសចិនរងការវាយប្រហារតាមបណ្តាញអ៊ីនធឺណែតដែលចេញផ្សាយដោយរដ្ឋាភិបាលចិនលើកនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការមិនអត់ឱនឱ្យអំពើលួចយកការសម្ងាត់តាមបណ្តាញអ៊ីនធឺណែតជាដាច់ខាតនិងអនុវត្តគោលនយោបាយការពារយ៉ាងសកម្ម ។ បណ្តាប្រទេសទាំងអស់ដែលស្នេហាសន្តិភាពនៅលើពិភពលោកគួរតែចាត់ប្រតិបត្តិការជាក់ស្តែងដើម្បីធ្វើពហិការយ៉ាងដាច់ខាតចំពោះអនុត្តរភាពតាមបណ្តាញអ៊ីនធឺណែតរបស់អាមេរិកនិងជំរុញបណ្តាញអ៊ីនធឺណែតដែលប្រកបដោយភាពស្អាតស្អំជូនដល់ពិភពលោក ៕
វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង