**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា**តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក បានរងឥទ្ធិពលញ័ររញ្ជួយដី**ការិយាល័យគណៈកម្មាធិការធានារ៉ាប់រងថៃ ចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ដល់ទីភ្នាក់ងារ និងឈ្មួញកណ្តាលធានារ៉ាប់រង ដែលអនុវត្តដោយអយុត្តិធម៌ចំពោះឆ្លើយតបនឹងការខូចខាតដោយសារគ្រោះរញ្ជួយដី**អ្នកនាំពាក្យបរិស្ថាន៖ សូមបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលជាមូលហេតុអ្វើឱ្យមានការធ្លាក់ចុះគុណភាពខ្យល់ និងការបាត់បង់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី**លោក ដូណាល់ ត្រាំ ហៅទូរសព្ទប្រកបដោយផ្លែផ្កា ជាមួយនាយករដ្ឋមន្រ្តីកាណាដា ចំពេលមានភាពតានតឹងកើនឡើងរវាងសម្ព័ន្ធមិត្តមានព្រំដែនជាប់គ្នាទាំង២**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីវិធីសាស្ត្រស្រាវជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោយនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)**គ្គ្រោះរញ្ជួយដីបានបំផ្លិចបំផ្លាញ​វាយប្រហារ​ប្រទេស​មី​យ៉ាន់​ម៉ា និងថៃ សម្លាប់​មនុស្ស​ជាង​១.០០០​នាក់​**លោក Elon Musk កំពុងប្រឈមមុខនឹងបណ្តឹងក្លែងបន្លំ ជុំវិញការបង្ហាញភាគហ៊ុន Twitter យឺតយ៉ាវ**អ៉ីរ៉ង់ ថាទីក្រុងតេហេរ៉ង់នឹងវាយប្រហារទៅលើ មូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់**ទេសរដ្ឋមន្រី្ត លី ធុជ ជំរុញលេីកទឹកចិត្តឱ្យវិនិយោគិនតំបន់ក្វាងស៊ី ប្រទេសចិន ពិចារណាពង្រីកការវិនិយោគដោយផ្ទាល់នៅកម្ពុជា ស្របតាមទស្សនវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី**បទវិភាគ៖ធ្វើដំណើរជាមួយចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព**រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ រួមគ្នាកសាងអំពើល្អប្រៀបដូចជាការរក្សាសន្តិភាពកម្ពុជាឱ្យស្ថិតស្ថេរ**សម្ដេច ស ខេង ស្នើឱ្យអាជ្ញាធរ ប្រជាពលរដ្ឋ និងក្មួយៗជាសិស្សានុសិស្ស សូមយកចិត្តទុកដាក់ ចូលរួមបង្ការ ទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ**រជ្ជទាយាទនៃប្រទេសលុចសំបួ នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥**តំណាងអង្គការយូនីសេហ្វ អំពាវនាវឱ្យមានការលើកកម្ពស់សុខុមាលភាពរបស់កុមារ តាមរយៈកិច្ចសហប្រតិបត្តិការជាសកល

សម្តេច ហេង សំរិន គាំទ្រសកម្មភាពសមាគមិត្តភាពវៀតណាម-កម្ពុជា ក្នុងការរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រសកម្មភាពសមាគមិត្តភាពវៀតណាម-កម្ពុជា ក្នុងការរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃប្រទេសកម្ពុជា-វៀតណាម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា បានអនុញ្ញាតឲ្យលោកជំទាវ ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួប សម្តែងការគួរសមនៅសណ្ឋាគារ Shehraton នារដ្ឋធានីហាណូយ ក្នុងពេលសម្តេចកំពុងបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកជំទាវ ង្វៀន ធីថាញ់ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូសមាគមចូលជួបសម្តែងការគួរសមនាឱកាសសម្តេចដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមពីថ្ងៃទី១២ ដល់១៤ ខែកញ្ញា ឆ្នាំ ២០២២ នេះ។

លោកជំទាវ បានរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភាអំពីសកម្មភាពសំខាន់នានារបស់សមាគមក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតថែមទៀត។

លោកជំទាវបានស្នើសុំការគាំទ្រពីសម្តេចប្រធានរដ្ឋសភា ចំពោះគម្រោងនិងសកម្មភាពនានា ដែលជាកិច្ចសហប្រតិបត្តិការ រវាងសមាគមមិត្តភាពវៀតណាម-កម្ពុជានិងសមាគមមិត្តភាពកម្ពុជា-វៀតណាមនៅក្នុងការបម្រើផលប្រយោជន៍ដល់ប្រជាជាតិ និងប្រជាជនទាំងសងខាងឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃនិងកោតសរសើរចំពោះសមាគម និងបានចាត់ទុកថា សមាគមជាតួអង្គដ៏មានសារៈសំខាន់ក្នុងការរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិ និងប្រជាជនទាំងពីរ ឱ្យកាន់តែស្និតស្នាល រឹងមាំ និងស្ថិតស្ថិរយូរអង្វែង តាមបំណងប្រាថ្នានៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។

ក្នុងនាមរដ្ឋសភាសម្តេច មានមោទនភាពនិងរីករាយបំផុត ដោយសង្កេតឃើញវឌ្ឍនភាពនៃទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម មានការរីកចម្រើនឥតឈប់ឈរ ហើយប្រទេសទាំងពីរមានការអភិវឌ្ឍជឿនលឿន និងទទួលបាននូវវិបុលភាពគួរជាទីមោទន។

ឆ្លៀតក្នុងឱកាសនេះ សម្តេចបានអរគុណចំពោះជំនួយរបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា ប្រមាណជា ១៥លានដុល្លា រួមមាន ចង្រ្កាន និងទឹកស្អាត របស់មិត្តវៀតណាម មកឱ្យសមាគមមិត្តភាពកម្ពុជា-វៀតណាម ដែលមានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន។ ជំនួយនេះ នឹងជួយទ្រទ្រង់ដល់ជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅទីជនបទ ព្រមទាំងជួយលើកកម្ពស់បរិស្ថានស្អាត ដល់សហគមទៀតផង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងនាមរដ្ឋសភា បានបង្ហាញពីជំហរក្នុងការគាំទ្រដល់សកម្មភាពទាំងឡាយរបស់សមាគមិត្តភាព ដែលនឹងរួមចំណែកដល់ការថែរក្សាសុខ សន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងបានជំរុញលើកទឹកចិត្តដល់សមាគមមិត្តភាពនៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនលើវិស័យសំខាន់ៗបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង