**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ



ភ្នំពេញ៖ ឯកឧត្ដម ​ប្រាក់  សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានទទួលការចូលជួបសម្ដែងការគួរសមដោយ លោកស្រី យ៉ុតសាណា វ៉ាម៉ា នាយកស្ថានតំណាងតែងតាំងថ្មីនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងអំឡុងពេលជំនួបសម្តែងការគួរសម ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងការអបអរសាទរចំពោះការតែងតាំងលោកស្រី។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារសំខាន់នៃភាពជាដៃគូកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និង ADB ព្រមទាំងបានអរគុណ ADB ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ចំពោះការផ្តល់ជំនួយ និងហិរញ្ញប្បទានដល់កម្ពុជានាពេលកន្លងមក ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ជាពិសេសក្នុងអំឡុងពេលដ៏លំបាកនៃការគំរាមកំហែងសុខភាពសកល ADB បានជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបបន្ទាន់ទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈកម្មវិធីពង្រឹងប្រព័ន្ធសុខា-ភិបាល បង្កើនការគាំទ្រសង្គមដល់ជនក្រីក្រនិងជនងាយរងគ្រោះ និងផ្តល់ការជំរុញសេដ្ឋកិច្ចដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម។

លោកស្រី យ៉ុតសាណា វ៉ាម៉ា មានការពេញចិត្តចំពោះភាពជាដៃគូជិតស្និទ្ធ និងកិច្ចសហការល្អរវាងភាគីទាំងពីរ។ លោកស្រីបានបង្ហាញនូវសុទិដ្ឋិនិយមចំពោះនិទស្សន៍សេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងបានអបអរសាទរកម្ពុជាក្នុងនាមជាប្រធានអាស៊ានចំពោះការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីដើមខែសីហា ឆ្នាំ២០២២ ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកិត្តិសព្ទរបស់កម្ពុជានៅក្នុងសហគមន៍អន្តរជាតិ។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី និងលោកស្រី យ៉ុតសាណា វ៉ាម៉ា ទន្ទឹងរង់ចំាធ្វើការរួមគ្នាក្នុងអំឡុងពេលនៃឆ្នាំដ៏ប្រឈមនេះ សំដៅបន្តជំរុញនូវកំណើនប្រកបដោយបរិយាប័ន្ន និងចីរភាព ក្រោយជំងឺកូវីដ-១៩។

ឆ្លៀតឱកាសនេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបលោកស្រី វ៉ាម៉ា ថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្ញើលិខិតអញ្ជើញប្រធាន ADB ជាភ្ញៀវរបស់ប្រធានអាស៊ាន ចូលរួមក្នុងកិច្ចសន្ទនាសកលអាស៊ានលើកទី២ ដែលនឹងប្រារព្ធធ្វើឡើងស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង