ថ្នាក់ដឹកនាំខេត្តស្ទឹង ត្រែងអញ្ជើញកាន់បិណ្ឌវេនទី៤ នៅវត្តស្រះកែវមុន្នីវណ្ណ ហៅវត្តលើ ក្នុងសង្កាត់ស្រះឬស្
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ និង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំមន្ត្រីរាជការ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី០៤ នៅវត្ត ស្រះកែវមុន្នីវណ្ណ ហៅវត្តលើ ស្ថិតនៅក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ការកាន់វេនទី០៤ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ឯកឧត្តម ស្វាយ សំអ៊ាង និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំខេត្តបានផ្ដួចផ្ដើមគំនិតមូលមតិគ្នា ជាមួយនិងមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមធ្វើពិធីកាន់បិណ្ឌវេនទី០៤ នៅវត្តស្រះកែវមុន្នីវណ្ណហៅវត្តលើដោយបាននាំយកទៅជាមួយបច្ច័យ និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនដល់ព្រះសង្ឃទុកជាចង្ហាន់ ដែលគង់ចាំព្រះវស្សានៅទីអារាមនោះ។
គួរបញ្ជាក់ផងដែរ ក្នុងពិធីកាន់បិណ្ឌទី០៤ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវនិងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំង ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ និង ពុទ្ធ បរិស័ទ ញាតិមិត្ត បងប្អូន ជិតឆ្ងាយ បានរួមគ្នាប្រគេនបច្ច័យទុកកសាងក្នុងវត្តស្រះកែវមុន្នីវណ្ណ ហៅវត្តលើចំនួន៦លាន៤១ម៉ឺនរៀលផងដែរ៕