ប្រជាជនរុនតាឯក អរគុណសម្តេចតេជោ ចំពោះការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅ របស់ប្រជាជនមករស់នៅតំបន់ថ្មី
ភ្នំពេញ៖ បងប្អូនប្រជាជនរុនតាឯក បានអរគុណសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅ របស់ប្រជាជនមករស់នៅតំបន់ថ្មី។
ដោយគោរពអនុវត្តប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេ ជោនាយករដ្ឋមន្រ្តី និងមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ត វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា នារសៀលថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ មូលនិធិជាតិជំនួយសង្គម មន្ទីរសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិ សម្បទាខេត្តសៀមរាប និងរដ្ឋបាលស្រុកបានចុះពិនិត្យស្ថាន ភាពនៃគ្រួសារក្រីក្រ និងគ្រួសារដែលដែលបានរស់នៅថ្មី នៅតំបន់រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្រោយពីបានពិនិត្យមើលនូវផែនការនៃការរៀបចំយន្តការបើក ផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជំនួយសង្គមរបស់រាជរដ្ឋាភិ បាលរួចមកក្រុមការងារបានបន្តចុះពិនិត្យ ស្ថានភាពរស់នៅ របស់គ្រួសារនីមួយៗតាមខ្នងផ្ទះ៕