មាសធ្លាក់ចុះដល់កម្រិតទាបរយៈពេលពីរឆ្នាំ
បរទេស÷តម្លៃមាសបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែមេសា ឆ្នាំ ២០២០ កាលពីថ្ងៃសុក្រ ខណៈដែលអ្នកវិនិយោគនៅតែមានការប្រុងប្រយ័ត្នចំពោះការដំឡើងអត្រាការប្រាក់កាន់តែខ្លាំងក្លាដោយធនាគារកណ្តាល បើទោះបីជាមានទិន្នន័យចម្រុះថ្មីៗស្តីពីសេដ្ឋកិច្ចអាមេរិកក៏ដោយ។
Spot Gold បានធ្លាក់ចុះដល់ $១,៦៧០ ក្នុងមួយអោន គិតត្រឹមម៉ោង ១១:០០ GMT។ មានភាពរសើបខ្លាំងចំពោះការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក មាសដែលមិនផ្តល់ទិន្នផលបានបាត់បង់ជិត $៤០០ ចាប់តាំងពីការឡើងដល់កំពូលកាលពីខែមីនា។
លោហៈដ៏មានតម្លៃបានធ្លាក់ចុះ ៩% នៅឆ្នាំនេះ ដោយសារ Fed បានដំឡើងអត្រាការប្រាក់យ៉ាងគឃ្លើន ដែលបង្កឱ្យមានលំហូរចេញពីទ្រព្យសកម្មដែលគ្មានការប្រាក់។