**រដ្ឋមន្រ្តីបរិស្ថាន៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែ យកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពនិងបរិស្ថាន រស់នៅរបស់កុមារ**អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ**ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ**IMF មើលឃើញថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយស្ថិរភាព**លោក ថាក់ស៊ីន៖ ប្រទេសថៃគួរតែជំរុញឱ្យមានការអនុញ្ញាតឱ្យលេងល្បែងអនឡាញស្របច្បាប់**ក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន បារីអេឡិចត្រូនិច និងក្មេងទំនើង**នគរបាលកំពុងបើកការស្រាវជ្រាវវែកមុខរកមេខ្លោង ដែលតែងតែដឹកកុមារាធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះចំនួន ៣គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំសិក្ខាសាលាថ្នាក់ជាតិស្តីពីការសិក្សា និងជ្រើសរើសទីតាំងអនុវត្តគម្រោង**ករណីក្រុមក្មេងទំនើងកាប់បំផ្លាញទ្រព្យសម្បត្តិនៅចំណុចមុខផ្សារច្បារអំពៅ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់**កំណើនឱកាសការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា**រដ្ឋមន្រ្តីសុខាភិបាល៖ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ត្រូវបន្តពិនិត្យ និងរៀបចំផែនការ ពង្រីកការគ្របដណ្តប់ការគាំពារសុខភាពសង្គមដល់បុគ្គលគ្រប់រូប**សម្តេចតេជោ៖ គិតមកដល់ពេលនេះថ្នាក់ដឹកនាំរដ្ឋនៅក្នុងអាស៊ាន អ្នកដែលមានអាយុច្រើនជាងសម្តេច មានតែ ៣នាក់ប៉ុណ្ណោះ**សម្តេចប្រធានព្រឹទ្ធសភា ចោទសួរទៅឯកឧត្ដម គឹម ធា ថាផ្លូវទៅស្រុករមាសហែក ហេតុអ្វីក្រាលកៅស៊ូយូរម្ល៉េះ?**អភិបាលរងខេត្តកណ្តាល អញ្ជើញបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ចំនួន ២ភូមិ ស្មើនឹង ៣,០៨២ក្បាលដី ក្នុងឃុំស្វាយប្រទាល ស្រុកស្អាង**សម្តេចតេជោ បង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ**ប.ស.ស នឹងចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ**កម្ពុជា-អ៊ីរ៉ង់ ​ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ទ្វេភាគីរវាងប្រទេសទាំងពីរ**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំគណៈកម្មការសិក្សាបទដ្ឋានបច្ចេកទេស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ សំណង់សិល្បការ្យ ប្រព័ន្ធទឹកស្អាត អនាម័យជនបទ ភូមិគំរូ និងសហគមន៍ជនបទ

បទវិភាគ៖ “វិធីដក”ក្លាយជា “វិធីបូក” ការអភិវឌ្ឍដោយកាត់បន្ថយបរិមាណអាចប្តូរមកជាការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់


“ដកចេញសហគ្រាសផលិតនិងមានកម្រិតបំពុលធម្មតាសរុបប្រហែល៣ពាន់សហគ្រាស រុះរើសំណង់ខុសច្បាប់លើសពី៣រយលានម៉ែត្រការ៉េ ហើយដីធ្លីសម្រាប់កសាងទីក្រុងនិងជនបទបានកាត់បន្ថយចំនួន១១០គីឡូម៉ែត្រការ៉េ។ល។” ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្រុងប៉េកាំងបានលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់ឥតឈប់ឈរដែលបានក្លាយជាទីក្រុងធំដំបូងដែលទទួលបានការអភិវឌ្ឍដោយកាត់បន្ថយបរិមាណនៅទូទាំងប្រទេសចិន ។
ការអភិវឌ្ឍដោយកាត់បន្ថយបរិមាណនៃក្រុងប៉េកាំង គឺចាប់ផ្តើមពីផែនការមេរបស់ទីក្រុងស្តង់ដារខ្ពស់មួយ ។ កាលពីខែកញ្ញាឆ្នាំ២០១៧ ក្នុងឯកសារឆ្លើយតបអំពី《ផែនការមេស្តីពីទីក្រុងប៉េកាំង(ពីឆ្នាំ២០១៦ដល់ឆ្នាំ២០៣៥)》របស់គណៈកម្មាធិការមជ្ឈមបក្សកុម្មុយនីស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានកំណត់យ៉ាងច្បាស់លាស់ថា ត្រូវគិតពិចារណាពីសមត្ថភាពទទួលបន្ទុកនៃធនធាននិងបរិស្ថាន ហើយធ្វើការអភិវឌ្ឍដោយកាត់បន្ថយទ្រង់ទ្រាយ កាត់បន្ថយបន្ទុកនិងកាត់បន្ថយការប្រើប្រាស់ធនធាន គ្រប់គ្រងទាំងទំហំចំនួនប្រជាជនទាំងទ្រង់ទ្រាយសាងសង់យ៉ាងប្រាកដប្រជា ដែលជំរុញការផ្លាស់ប្តូរវិធីអភិវឌ្ឍន៍ លើកកម្ពស់លំដាប់ថ្នាក់និងការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍នៃរចនាសម្ព័ន្ធឧស្សាហកម្ម ក៏ដូចជាកែលម្អមុខងាររបស់ទីក្រុង ។
នៅដើមសតវត្សរ៍ទី២១ ក្រុងប៉េកាំងបានជួបបញ្ហាទីក្រុងធំៗ ដូចជាការស្ទះចរាចរណ៍និងការបំពុលខ្យល់អាកាសជាដើម ដូច្នេះ ប៉ុន្មានឆ្នាំកន្លងទៅនេះ គម្រោងដ៏សំខាន់ជាច្រើនសុទ្ធតែបានដាក់ចេញនូវសំណូមពរស្តីពីការអភិវឌ្ឍដោយកាត់បន្ថយបរិមាណចំពោះក្រុងប៉េកាំង ។ ខណៈពេលទីក្រុងផ្សេងទៀតកំពុងជាប់រវល់នឹងការទាក់ទាញធនធានមនុស្ស ដើម្បីអភិវឌ្ឍទីក្រុងឥតឈប់ឈរ ក្រុងប៉េកាំងបែរជាកាត់បន្ថយទ្រង់ទ្រាយអភិវឌ្ឍន៍ជាបន្តបន្ទាប់ ។
បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជិត១០ឆ្នាំ ចំនួនប្រជាជននិងដីធ្លីសម្រាប់កសាងទីក្រុងនិងជនបទរបស់ប៉េកាំងត្រូវបានកាត់បន្ថយបួនឆ្នាំជាប់ៗគ្នា ទំហំសាងសង់បានកាត់បន្ថយបីឆ្នាំជាប់ៗគ្នា ហើយសមាមាត្រនៃចំនួនប្រជាជនស្នាក់នៅជាអចិន្ត្រៃយ៍នៅតំបន់កណ្តាលទីក្រុងប៉េកាំងបានធ្លាក់ចុះពី៥៩,៣ភាគរយនៅឆ្នាំ២០១៥មកនៅត្រឹម៥០,២ភាគរយនៅឆ្នាំ២០២០ ។
ក្នុងបរិបទនៃការអភិវឌ្ឍដោយកាត់បន្ថយបរិមាណ ក្រុងប៉េកាំងខិតខំប្រឹងប្រែងបង្កើតជារចនាសម្ព័ន្ធសេដ្ឋកិច្ចប្រកបដោយបច្ចេកទេសខ្ពស់ថ្មី ហើយសេវាកម្មទំនើបដូចជាហិរញ្ញវត្ថុ ព័ត៌មានវិទ្យា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាដើមមានឧត្តមភាពភាពកាន់តែលេចធ្លោ ។ ឧស្សាហកម្មដូចជាភាពឆ្លាតវៃសិប្បនិម្មិត ប្រព័ន្ធទូរគមនាគមន៍ 5G ផ្កាយរណបអវកាសនិងឱសថជីវសាស្ត្រជាដើមបានផុលផុសឡើងយ៉ាងឆាប់រហ័ស ព័ត៌មានវិទ្យាជំនាន់ថ្មី ឱសថនិងសុខភាពបានក្លាយជា “កម្លាំងចលករថ្មី”ក្នុងការអភិវឌ្ឍនៃក្រុងប៉េកាំង ។ នៅឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបនៃក្រុងប៉េកាំងបានឡើងដល់៤ទ្រីលានយាន់ប្រាក់ចិន ហើយតម្លៃបន្ថែមនៃសេដ្ឋកិច្ចឌីជីថលគឺមានសមាមាត្រលើសពី៤០ភាគរយ ។
ក្រៅពីនេះ តំបន់ Xiong’an ថ្មីនៃខេត្ត Hebei ក៏បានក្តាប់ជាប់នូវឱកាសយុទ្ធសាស្ត្រដ៏សំខាន់នៃការអភិវឌ្ឍក្រុងប៉េកាំង ក្រុង Tianjin និងខេត្ត Hebei ដោយស៊ីសង្វាក់គ្នាផងដែរ ។ នៅឆមាសទីមួយឆ្នាំនេះ ទូទាំងខេត្ត Hebei បានទទួលគម្រោងវិស្វកម្មថ្មីក្នុងតម្លៃលើសពី៥០លានយាន់ប្រាក់ចិនចំនួន២៧០ដែលផ្ទេរពីក្រុងប៉េកាំងនិងក្រុង Tianjin និងមានការវិនិយោគសរុប ១សែន៤ម៉ឺន៩ពាន់៤រយលានយាន់ប្រាក់ចិន ។
ខេត្ត Hebei ប្រើ “វិធីដក”ផង ប្រើ“វិធីបូក”ផង ដែលបានធ្វើ “ការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍នៃសហគ្រាសចំនួន១ម៉ឺន” ពន្លឿនការបង្កើតជាប្រព័ន្ធឧស្សាហកម្មទំនើប ដើម្បីលើកកម្ពស់គុណភាពអភិវឌ្ឍន៍នៃសេដ្ឋកិច្ចខេត្ត Hebei ឥតឈប់ឈរ ។
ការអភិវឌ្ឍដោយកាត់បន្ថយបរិមាណមិនមែនមិនអភិវឌ្ឍនោះទេ គឺជាការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាផ្លាស់ប្ដូរពី “វិធីដក”មកជា “វិធីបូក” ។ ព្រមពេលជាមួយនឹងការកាត់បន្ថយប្រើប្រាស់ដីធ្លី លើកកម្ពស់ការផលិតគិតជាឯកតា ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច ។ នៅឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបនៃក្រុងប៉េកាំងបានឡើងដល់៤ទ្រីលានយាន់ប្រាក់ចិន ដែលត្រឹមតែចំណាយរយៈពេលបីឆ្នាំក៏សម្រេចបាននូវការផោតផ្លោះ“១ទ្រីលានយាន់ប្រាក់ចិន” ហើយក៏បានបំបែក “កំណត់ត្រាទីក្រុងទូទាំងប្រទេសចិន”ថ្មីផងដែរ ។ នៅពេលអនាគត ប្រឈមមុខនឹងស្ថានការណ៍ថ្មីនិងបញ្ហាប្រឈមថ្មី គឺចាំបាច់ត្រូវធ្វើឱ្យវិធីអភិវឌ្ឍន៍ទីក្រុងមានភាពកាន់តែល្អប្រសើរនិងមានលំដាប់ថ្នាក់កាន់តែខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង