អភិបាលខណ្ឌដូនពេញ ដឹកនាំមន្ត្រី ខណ្ឌ ចូលរួមទទួលអំណោយសម្រាប់បុណ្យភ្ជុំបិណ្ឌ នៅគណៈកម្មាធិការបុណ្យជាតិ
ភ្នំពេញ៖ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៧:០០នាទី បានអញ្ជើញដឹកនាំមន្ត្រី ខណ្ឌ ប្រជាការពារខណ្ឌ ប្រជាការពារសង្កាត់ទាំង១១ ចូលរួមទទួលអំណោយសម្រាប់បុណ្យភ្ជុំបិណ្ឌ នៅគណៈកម្មាធិការបុណ្យជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ឈឹន កេតនា ររដ្ឋលេខាធិការព្រះបរមរាជវាំង នៅគណៈកម្មាធិការ ។
អំណោយដែលទទួលបានរួមមាន ៖ ឃីតម្នាក់មួយកញ្ចប់(មានត្រីខ មី សារ៉ុង នំ ក្រម៉ា ស្ករ ស ទឹកដោះ គោ និងថវិកា ៥០០០៛)។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្ដម ឈឹន កេតនា ប្រធានអង្គពិធីបានថ្លែងអំណរគុណចំពោះបងប្អូនប្រជាការពារខណ្ឌដូនពេញ ដែលមាន លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អប្រសើរដោយមិនខ្លាចពីការនឿយហត់ ។
ឯកឧត្ដមបន្ថែមថា អំណោយទាំងនេះជាផ្នែកមួយសម្រាប់ជួយសម្រួលដល់ការខ្វះខាតរបស់បងប្អូន សម្រាប់រួមចំណែកក្នុងការលើកទឹកចិត្តក្នុងការបំពេញកិច្ចការ។ រាជរដ្ឋាភិបាល កម្ពុជា ក្រោមមគ្គទេសកន៍ ដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកគូសវាសប្រទេសកម្ពុជាល្បីរន្ទឺ អាចឈរជេីងជាប់លេីឆាកអន្តរជាតិ ។ ជាក់ស្តែង កម្ពុជារស់នៅក្នុងសុខសន្តិភាពជាប្រទេសមានសណ្តាប់ធ្នាប់ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានគ្រប់ជ្រុងជ្រោយ ដោយមមិនគិតថ្លៃ ដែលប្រទេសមួយចំនួន លើពិភពលោកមិនធ្វើបាន៕