ស្នងការខេត្តបាត់ដំបង ៖ នាយប៉ុស្តិ៍នគរបាលទាំងអស់ត្រូវទទួ លខុសត្រូវទាំងស្រុងចំ ពោះ ករណី មូលដ្ឋានរបស់ខ្លួន មានល្បែងស៊ីសងខុសច្បាប់
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការដ្ឋាននគរ បា ល ខេត្តបាត់ដំបង បានលើកឡើងថា ពីពេលនេះតទៅ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ទទួ លខុសត្រូវទាំងស្រុងចំ ពោះថ្នាក់ដឹកនាំក្នុងករណី ដែលមូលដ្ឋានរបស់ខ្លួនកេីត មានករណីល្បែងស៊ីសងខុសច្បាប់និងករណីគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ហហេីយគ្មានចំណាត់ការអ្វីសោះ។
នៅព្រឹកថ្ងៃទី ១៩ខែ កញ្ញាឆ្នាំ ២០២២ នៅ សាលប្រជុំធំក្នុងបរិវេណស្នងការដ្ឋាននគរ បា ល ខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បាន ដឹក នាំប្រជុំផ្សព្វផ្សាយពី លទ្ធផ លនិងកិច្ចប្រតិបត្តិការរបស់កង កម្លាំងនគរបាលទូទាំងខេត្ត បា ត់ ដំបង ក្នុងរយៈពេល៩ខែ ឆ្នាំ២ ០២ ២និងផ្សព្វផ្សាយសេច ក្តីសម្រេចលេខ៦២សសរ ចុះថ្ងៃទី ១៦ ខែ កញ្ញាឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ស្តីពីការបង្កេីតក្រុមការងារបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
ចូលរួមក្នុងកិច្ចប្រជុំនេះមានលោក លោកស្រីស្នងការរង អនុប្រធានផែន លោក នាយ ការិយាល័យជំ នាញចំណុះ ស្នងការដ្ឋាន លោក អធិការ នគរបាលក្រុង ស្រុក លោកមេ បញ្ជាការវរសេនាតូចនគរ បាលការពារព្រំដែនគោក និងនា យ ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងខេត្តបាត់ដំបង។
ក្នុងកិច្ចប្រជុំនេះលោកឧត្តមសេនីយ៍ទោ សាត គឹម សាន បានបញ្ជាក់ហេីយបញ្ជាក់ ថា ចាប់ពីពេ លនេះតទៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ទទួ ល ខុសត្រូវទាំងស្រុងចំ ពោះថ្នា ក់ ដឹកនាំក្នុងករ ណី ដែលមូល ដ្ឋានរបស់ខ្លួនកេីត មានករណី ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនិងករណីគ្រឿង ញៀនខុសច្បាប់គ្រប់ប្រភេទ ហេីយនាយប៉ុស្តិ៍ទាំង នោះគ្មានចំណាត់ ការលេីបញ្ហានេះ ៕