អភិបាលខេត្តកណ្ដាល ចូលរួមកិច្ចប្រជុំស្ដីពី ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ
ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ បានចូលរួមកិច្ចប្រជុំស្ដីពី ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្ដីការ ក្រសួងមហាផ្ទៃ។
ការជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ គឺជាអំពើខុសច្បាប់។ ពលរដ្ឋ ផ្ដើមចេញពីបុគ្គល គ្រួសារ និងសហគមន៍ ជាកត្តាដ៏សំខាន់ក្នុងការចូលរួមផ្ដល់ជាព័ត៌មាន និងមតិយោបល់ ដើម្បីលុបបំបាត់នូវអំពើដែលប្រាកចាកចេញពីព្រំដែនច្បាប់ និងសិទ្ធិ ក្នុងគោលបំណងដើម្បីឲ្យសង្គម និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស បានរស់នៅប្រកបមុខរបបរចិញ្ចឹមជីវិត ដោយសុខសន្តិភាព និងការអភិវឌ្ឍ ។