**បាត់វត្តមានជិតពីរទសវត្សរ៍ដោយគ្មានដាន ត្រីប៉ាសាណាក ឬរហស្សនាម «ខ្មោចទន្លេមេគង្គ» ត្រូវបានគេប្រទះឃើញម្តងទៀតនៅកម្ពុជា**ផ្ទះ២ខ្នង និងអណ្តូងចំនួន៣ផ្សេងទៀត ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនប្រជានុរាស្ត្ររស់នៅតំបន់ឆ្ងាយដាច់ស្រយាលជាប់ព្រំដែន កម្ពុជា-ឡាវ-ថៃ ក្នុងស្រុកជាំក្សាន្ត**អភិបាលរងរាជធានី-ខេត្ត ៤០រូប បានយល់ច្បាស់អំពី កត្តាទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក របស់កម្ពុជា**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគដល់កងកម្លាំងចម្រុះ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ**គណៈកម្មការទី៧រដ្ឋសភា ចុះឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារពាក់ព័ន្ធនឹងវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ក្នុងខេត្តប៉ៃលិន**អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បំភ្លឺជុំវិញករណីមន្ត្រីកងរាជអាវុធហត្ថម្នាក់ បង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព តាមរយៈការចាប់បោចសក់អ្នកបើកបរម្នាក់**ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្នើប្រតិបត្តិករទូរគមនាគមន៍ ចូលរួមបន្តផ្សព្វផ្សាយសារអប់រំ តាមរយៈទូរសព្ទដៃ ទាំងជំងឺអេដស៍ និងគ្រឿងញៀន**PPIU ចុះអនុស្សរណៈជាមួយវិស័យឯកជន ជួយផ្ដល់អាហាររូបករណ៍ ការសិក្សាជំនាញខ្លីៗ និងផ្ដល់ការងារជូននិស្សិតកម្ពុជា**រដ្ឋមន្ត្រីមហាផ្ទៃថៃ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត**ឧបនាយករដ្ឋមន្ត្រី ទៀ សីហា តែងតាំង ឧត្តមសេនីយ៍ទោ សែម រតនា ជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព**រដ្ឋសភាកម្ពុជា ប្រកាសលទ្ធផលនៃការចូលរួមរបស់ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅឡាវ**FBI បើកការស៉ើបរកមូលហេតុបែកធ្លាយឯកសារសម្ងាត់ ដែលបញ្ជាក់ពីផែនការវាយប្រហាររបស់អ៉ីស្រាអែល លើអ៉ីរ៉ង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៅមន្ទីរទេសចរណ៍ខេត្តក្រចេះ**ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក៖ សន្ដិភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ជាបុរេលក្ខខណ្ឌនៃការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជា**អូស្ត្រាលី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យរៀបចំដែនដី និងកៀងគរអ្នកវិនិយោគមកកម្ពុជា**ឯកឧត្តម យិត បុណ្ណា ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើពង្រាងបទដ្ឋានបច្ចេកទេសតាមផ្នែកនីមួយៗសម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់**អ្នកជំនាញបញ្ជាក់ថា BRICS ផ្តល់មូលនិធិជំនួស ជម្រើសការទូតសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍**មន្ត្រីរុស្ស៊ី៖ ទំនាក់ទំនង​រុស្ស៊ី​និង​ចិន​កម្រិត​ខ្ពស់​បើក​ឱកាស​ថ្មី​សម្រាប់​កិច្ចសហប្រតិបត្តិការ​ថ្នាក់ក្រោម​ជាតិ​**ចិន​បាន​បាញ់​បង្ហោះ​ផ្កាយរណប​ចាប់សញ្ញា​ពី​ចម្ងាយ​ថ្មី**រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ទទូចឱ្យអ៉ីស្រាអែល ព្យាយាមបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ក្បាច់គុនកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញក្បាច់គុនកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២ ។

ក្នុងរបាយការណ៍បិទវគ្គហ្វឹកហ្វឺនបានឱ្យដឹងថា៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញក្បាច់គុន កងយោធពលខេមរភូមិន្ទ របស់សិក្ខាកាមកងពលតូចថ្មើរជើងលេខ៥២នេះ មានចំនួនចូលរួមសរុប ៦២នាក់ ក្នុងនោះគ្រូយោធាចារ្យ ចំនួន ៨នាក់ បម្រើការ ចំនួន ៤នាក់ និងសិក្ខាកាម ចំនួន ៥០នាក់ ហ្វឹកហ្វឺនរយៈពេល ៤៥ថ្ងៃ ចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ជាលទ្ធផលក្នុងពេលបញ្ចប់វគ្គនេះ សិក្ខាកាមទទួលបាននិទ្ទេសល្អ ចំនួន ១៥នាក់ ល្អបង្គួរ ចំនួន ៣០នាក់ និងមធ្យម ចំនួន ៥នាក់។

ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានមានប្រសាសន៍ថា ការហ្វឹកហ្វឺនរៀនសូត្រជាអាទិភាពខ្ពស់ ដែលថ្នាក់លើបានយកចិត្តទុកដាក់ ក្នុងការបណ្ដុះបណ្ដាលនូវធនធានមនុស្ស ដើម្បីបង្កើនចំណេះដឹង សមត្ថភាពវិជ្ជាជីវៈ ដល់កងទ័ព ក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីអនុវត្តនូវតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងកិច្ចកាពារបូរណភាពទឹកដី។ មិនតែប៉ុណ្ណោះការប្រមូលផ្តុំហ្វឹកហ្វឺនរៀនសូត្រនៅនឹងកន្លែងនេះ ក៏ដូចជាការត្រៀមកម្លាំងសម្រាប់អន្តរាគមន៍ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយផ្សេងៗ តាមបទបញ្ជារបស់ថ្នាក់លើ បានទាន់ពេលវេលាផងដែរ ។

លោកឧត្តមសេនីយ៍ត្រី គុជ នាង បានធ្វើការកោតសរសើរ ដល់បណ្ដាអង្គភាពចំណុះ ដែលបានខិតខំប្រឹងប្រែងអនុវត្តសម្រេចតាមបទបញ្ជា និងផែនការរបស់ថ្នាក់លើទទួលបានជោគជ័យ ហើយក៏សូមកោតសរសើរចំពោះសិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺនទាំងអស់ ដែលបានខិតខំហ្វឹកហាត់ រៀនសូត្រជំនាញក្បាច់គុនកងយោធពលខេមរភូមិន្ទនេះ រហូតដល់បញ្ចប់វគ្គ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទន:។


លោកក៏បានផ្ដាំផ្ញើដល់សិក្ខាកាម ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺននេះពេលត្រឡប់ចូលអង្គភាពខ្លួនវិញ ត្រូវយកចិត្តទុកដាក់ក្រើនរំលឹកអនុវត្តនូវចំណេះជំនាញដែលខ្លួនបានសិក្សារៀនសូត្រទាំងអស់នោះបន្ថែមទៀត ឱ្យបានស្ទាត់ជំនាញ និងមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាជួយបង្ហាត់បង្ហាញ ដល់អ្នកមិនចេះបន្ត និងសូមចៀសឱ្យផុតពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរ លុបបំបាត់ល្បែងស៊ីសង និងចូលរួមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា។

នាឱកាសនោះដែរ លោកមេបញ្ជាការ បានជូនកាដូជាថវិកា ដល់គ្រូក្បាច់គុនក្នុងឱកាសបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ ចំនួន ២នាក់ ថវិកា ចំនួន ៦០០.០០០រៀល ជាចុងក្រោយ លោកមេបញ្ជាការ ជូនពរដល់នាយទាហាន នាយទាហានរង ពលទាហាន ក្នុងកងពលតូចថ្មើរជើងលេខ៥២
សូមអនុវត្តសម្រេចបានគ្រប់ភារកិច្ច ដែលថ្នាក់លើប្រគល់ជូន និងសូមទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង