**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា**តំបន់ជាច្រើននៅប្រទេសថៃ រួមមានទាំងភាគខាងជើង ភាគកណ្តាល និងទីក្រុងបាងកក បានរងឥទ្ធិពលញ័ររញ្ជួយដី**ការិយាល័យគណៈកម្មាធិការធានារ៉ាប់រងថៃ ចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ដល់ទីភ្នាក់ងារ និងឈ្មួញកណ្តាលធានារ៉ាប់រង ដែលអនុវត្តដោយអយុត្តិធម៌ចំពោះឆ្លើយតបនឹងការខូចខាតដោយសារគ្រោះរញ្ជួយដី**អ្នកនាំពាក្យបរិស្ថាន៖ សូមបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលជាមូលហេតុអ្វើឱ្យមានការធ្លាក់ចុះគុណភាពខ្យល់ និងការបាត់បង់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី**លោក ដូណាល់ ត្រាំ ហៅទូរសព្ទប្រកបដោយផ្លែផ្កា ជាមួយនាយករដ្ឋមន្រ្តីកាណាដា ចំពេលមានភាពតានតឹងកើនឡើងរវាងសម្ព័ន្ធមិត្តមានព្រំដែនជាប់គ្នាទាំង២**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីវិធីសាស្ត្រស្រាវជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោយនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)**គ្គ្រោះរញ្ជួយដីបានបំផ្លិចបំផ្លាញ​វាយប្រហារ​ប្រទេស​មី​យ៉ាន់​ម៉ា និងថៃ សម្លាប់​មនុស្ស​ជាង​១.០០០​នាក់​**លោក Elon Musk កំពុងប្រឈមមុខនឹងបណ្តឹងក្លែងបន្លំ ជុំវិញការបង្ហាញភាគហ៊ុន Twitter យឺតយ៉ាវ**អ៉ីរ៉ង់ ថាទីក្រុងតេហេរ៉ង់នឹងវាយប្រហារទៅលើ មូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់**ទេសរដ្ឋមន្រី្ត លី ធុជ ជំរុញលេីកទឹកចិត្តឱ្យវិនិយោគិនតំបន់ក្វាងស៊ី ប្រទេសចិន ពិចារណាពង្រីកការវិនិយោគដោយផ្ទាល់នៅកម្ពុជា ស្របតាមទស្សនវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី**បទវិភាគ៖ធ្វើដំណើរជាមួយចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព**រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ រួមគ្នាកសាងអំពើល្អប្រៀបដូចជាការរក្សាសន្តិភាពកម្ពុជាឱ្យស្ថិតស្ថេរ**សម្ដេច ស ខេង ស្នើឱ្យអាជ្ញាធរ ប្រជាពលរដ្ឋ និងក្មួយៗជាសិស្សានុសិស្ស សូមយកចិត្តទុកដាក់ ចូលរួមបង្ការ ទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ**រជ្ជទាយាទនៃប្រទេសលុចសំបួ នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥**តំណាងអង្គការយូនីសេហ្វ អំពាវនាវឱ្យមានការលើកកម្ពស់សុខុមាលភាពរបស់កុមារ តាមរយៈកិច្ចសហប្រតិបត្តិការជាសកល

អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីដាក់ចេញផែនការការងារយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទនៅទូទាំងខេត្ត

ភ្នំពេញ៖ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីដាក់ចេញផែនការការងារយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទនៅទូទាំងខេត្ត ដោយមានការអញ្ជើញចូលរួមពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការរង មេបញ្ជាការរងកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំង ៧១ នៅទូទាំងខេត្ត។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានដាក់ចេញផែនការការងារយ៉ាងម៉ឺងម៉ាត់បំផុតជូនដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពិសេសចៀសវាងដាច់ខាតកុំឲ្យមានការជាប់ពាក់ព័ន្ធណាមួយ។

ម្យ៉ាងវិញទៀត ចំពោះបទល្មើសនេសាទ ត្រូវតែយកចិត្តទុកដាក់បន្តចុះបង្ក្រាបនៅគ្រប់ទីបញ្ជាការស្រាលទាំង ៥ទីតាំង ក្នុងភូមិសាស្ត្រក្រុង ស្រុកជាប់ដងទន្លេសាប។ បន្តជំរុញអនុវត្តឲ្យកាន់តែសកម្មថែមទៀត ចំពោះគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេស បទល្មើសគ្រឿងញៀន ទប់ស្កាត់ចោរកម្ម គ្មានអំពើអនាចារ គ្មានការជួញដូរ មនុស្ស គ្មានអំពើហិង្សា និងគ្មានក្មេងទំនើង។

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ជំរុញការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍនៅមូលដ្ឋាន ក៏ដូចជាការបង្កើតសមិទ្ធផលថ្មីៗនៅមូលដ្ឋានរបស់ខ្លួន ត្រូវកែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន រៀបចំសួនច្បារសាធារណៈ បំពាក់ភ្លើងបំភ្លឺតាមដងផ្លូវ ដាំដើមក្ងោក ដើមផ្កាលម្អគ្រប់ប្រភេទ ដោះស្រាយបញ្ហាសំរាម អនាម័យ បញ្ហាលូរំដោះទឹក ជួសជុលកសាងផ្លូវកៅស៊ូ ផ្លូវបេតុង ជាពិសេសជំរុញការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។

គណៈអភិបាលខេត្ត មន្ទីរ អង្គភាព និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ចុះដោះស្រាយទំនាស់ និងសំណូមពរជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ត្រូវត្រៀមកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប សម្រាប់អន្តរាគមន៍គ្រោះមហន្តរាយជាយថាហេតុ ជាពិសេស ទឹកជំនន់ដែលអាចកើតមានក្នុងរដូវវស្សានេះ និងជំរុញការងារកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋស្របតាមគោលការណ៍កំណត់។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានប្រកាសចាប់ផ្ដើមរៀបចំពិធីបុណ្យអុំទូកឆ្នាំ២០២២ ខាងមុខនេះ នៅក្នុងក្រុងកំពង់ឆ្នាំង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្តបានមកលេងកម្សាន្ត តាមរយៈការរៀបចំកម្មវិធីសប្បាយៗជាច្រើនប្រភេទ រួមទាំងតំបន់ត្រជាក់ ការបាញ់កាំជ្រួចអបអរពិធីបុណ្យអុំទូក ការប្រគុំតន្ត្រី ស្តង់ពិព័រណ៍ជាដើម។ល។

អត្ថបទដែលជាប់ទាក់ទង