**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ បំផុសចលនាដាំដើមឈើឱ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយកំដៅការពារបរិស្ថាន**សម្ដេចធិបតី ឲ្យត្រៀមរៀបចំការងារសន្តិសុខ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមបឹ្រក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤**ប្រមុខរាជរដ្ឋាភិបាល ឱ្យយកចិត្តទុកដាក់ចំពោះប្រភពទឹក ដើម្បីធានាឱ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាទឹកសម្រាប់ស្រោចស្រព**សម្តេចធិបតី ណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំយុទ្ធសាស្ត្រសម្រាប់រយៈពេលអន្តរកាល ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ដោយកាត់បន្ថយផលប៉ះពាល់នានាអាចកើតមាន**សម្ដេចធិបតី ណែនាំឲ្យរៀបចំឯកសារ វាយតម្លៃអំពីវឌ្ឍនភាពការងារ បន្ទាប់ពីជំនួបរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីខែវិច្ឆិកាឆ្នាំ២០២៣**សម្តេចមហាបវរធិបតី សប្បាយរីករាយចំពោះពលរដ្ឋដែលនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ យ៉ាងច្រើនកុះករក្នុងអំឡុងពេលចូលឆ្នាំកន្លងទៅ**គណៈរដ្ឋមន្ត្រី សម្រេចអនុម័តលើសេចក្ដីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា**លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត**សម្តេចធិបតី ណែនាំឲ្យពិនិត្យ និងកែសម្រួលជាលើកចុងក្រោយ លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ ស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីធានាសង្គតិភាព**សមាជិកសភាអាស៊ី និងប៉ាស៊ីហ្វិក​ ប្តេជ្ញាចិត្តជាថ្មីម្តងទៀត ក្នុងកិច្ចសហការជាមួយដៃគូដើម្បីអនុវត្ត ICPD30**អភិបាលខេត្តស្វាយរៀង បញ្ចុះបឋមសិលាសាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ១៦បន្ទប់ ស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១២ រយៈពេល ៤ថ្ងៃ នៅទីក្រុងព្រុចសែល**ប្រធាន ILO សរសើរវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់កម្ពុជាមានវឌ្ឍនភាពលឿន**សម្ដេច ស ខេង អំពាវនាវឲ្យបន្តចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យសាសនា ដោយគោរពសេរីភាពខាងជំនឿ និងធ្វើប្រណិប័តន៍ខាងផ្លូវសាសនា**រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទឆ្នាំ២០២៤**សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានាក្នុងវត្ត ចន្ទតាគ្រាម នៅស្រុកបាណន់**ឯកឧត្តម សូ មុនីរក្សា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សា លើសេចក្ដីព្រាងរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារបន្ត**អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បង្ហាញពីចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលប្រឌិតព័ត៌មាន ក្នុងការចែកដីជូនពលរដ្ឋ ៦០០០ឡូត៏ លើផ្ទៃដីសរុប ៤២០ហិកតា នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សហភាពសហជីពយុវជនកម្មករកម្ពុជាសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងជំរិវញការអនុវត្ត គម្រោងព្រែកជីកហ្វូណនតេជោ**ឧត្តមសេនីយ៍ឯក ងួន ស្រេង ដឹកនាំកិច្ចប្រជុំសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ

នយោបាយឈ្នះ-ឈ្នះ ដែលជា​នយោ​បាយពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជា ត្រូវបានចាប់ផ្តើមអនុវត្តន៍នៅថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ១៩៩៦ ហើយបិទបញ្ចប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩​៩៨

ភ្នំពេញ៖ នយោបាយឈ្នះ-ឈ្នះ ដែលជា​នយោ​បាយពន្លត់ភ្លើងសង្គ្រាមនៅកម្ពុជា ត្រូវបានចាប់ផ្តើមអនុវត្តន៍នៅថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ១៩៩៦ ហើយបិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩​៩៨។

នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាស្ថាបនិក​នយោ​បាយឈ្នះ-ឈ្នះបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាងធិបតីប្រារព្ធខួប៤៦ឆ្នាំនៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបខ្មែរក្រហម (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)

សម្តេចតេជោ ហ៊ុន សែនចេញមកបញ្ជាក់បែបនេះដើម្បីបិទបញ្ចប់ការភ័ន្ត និងការធ្វើអត្ថា​ធិប្បាយ​ខុសឆ្គងទៅ​លើកាលបរិច្ឆេទព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នៃដំណើរនយោបាយ និងសង្គមកម្ពុជា។

មានប្រសាសន៍រំលឹកដល់នយោបាយឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន ក៏​បា​នបញ្ជាក់ពីកាលបរិច្ឆេទនៃការចាប់ផ្តើមអនុវត្តន៍ និងការ​បញ្ចប់​នយោ​បាយ​ឈ្នះ-ឈ្នះផងដែរ។

សម្តេចតេជោស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បានកំណត់យកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៦ គឺជាថ្ងៃនៃការចាប់​អនុវត្តន៍​នយោ​បាយឈ្នះ-ឈ្នះ។ បើតាមសម្តេចតេជោ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៦ គឺជាថ្ងៃ​ដែល​​លោក កែវ ពង្ស មេកងពលលេខ១៨ របស់ខ្មែរក្រហមប្រចាំតំបន់ឱរ៉ាល់ ខេត្តកំពង់ស្ពឺ បញ្ចុះបញ្ចូលកងកម្លាំងក្រោមឱវាទរបស់ខ្លួនឱ្យយល់ព្រមធ្វើសមា​ហរណកម្មចូលរួមរស់ជាមួយរាជរដ្ឋាភិបាល។
លទ្ធផលនេះ កើតមានឡើង បន្ទាប់ពីលោក កែវ ពង្ស បានចូលមកជួបជាមួយសម្តេច ហ៊ុន សែន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៩៦។

ពាក់ព័ន្ធនឹងលោក កែវ ពង្ស នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចពី​ការសម្រេចចិត្តផ្នែកនយោបាយដ៏ត្រឹមត្រូវមួយផងដែរ។ បើតាមសម្តេចតេជោ នៅពេលនោះ មានការផ្តល់យោបល់ជាច្រើនមិនឱ្យលោក កែវ ពង្ស ត្រឡប់ទៅ​កង​ពលវិញនោះឡើយ។ តែសម្តេចយល់ឃើញថា ទោះបីទុក​លោក កែវ ពង្ស ឱ្យនៅជាមួយរាជរដ្ឋាភិបាល ឬឱ្យគាត់ត្រឡប់ទៅវិញ ហើយ​គាត់​មិនអនុវត្តន៍​តាមអ្វីដែលសម្តេចចង់បាន ក៏មិនធ្វើឱ្យខូចខាតអ្វីនោះដែរ។ ផ្ទុយទៅវិញ បើលោក កែវ ពង្ស អនុវត្តន៍តាមអ្វីដែលសម្តេចចង់បាន គឺធ្វើឱ្យ​ទទួលបានជោគជ័យយ៉ាងធំធេង ដោយយកបានកម្លាំងកងពល១៨ របស់ខ្មែរ​ក្រហមទាំងស្រុង។ សម្រាប់សម្តេចតេជោ ការសម្រេចនោះ គឺជាការសម្រេច​ចិត្តមួយដ៏ត្រឹមត្រូវ នាំឱ្យការចាប់ផ្តើមអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ ទទួល​បាន​លទ្ធផលល្អប្រសើរ។

ក្រៅតែបញ្ជាក់ពីកាលបរិច្ឆេទនៃការចាប់ផ្តើមអនុវត្តន៍នយោបាយឈ្នះ-ឈ្នះហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីកាលបរិច្ឆេទនៃការបិទ​បញ្ចប់​​នយោយបាយឈ្នះ-ឈ្នះផងដែរ។ ថ្ងៃបិទបញ្ចប់នយោបាយឈ្នះ-ឈ្នះ គឺថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃដែលក្បាលម៉ាស៊ីនខ្មែរក្រហម រួមមាន៖ អតីតប្រមុខេរដ្ឋ ខៀវ សំផន អតីតប្រធានសភា នួន ជា អៀង សារី ចាន់ យូរ៉ាន់ ជួន ជឿន ព្រមទាំងក្រុមគ្រួសារចូលជួបសម្តេចតេជោ ហ៊ុន សែន នៅគេហដ្ឋានក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ពាក់ព័ន្ធនឹងប្រតិបត្តិករនាំឱ្យការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ ទទួល បានជោគជ័យ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីគុណសម្បត្តិរបស់​លោក អ៉ី ឈាន មេកងពល៤១៥ របស់ខ្មែរក្រហមនៅប៉ៃលិន និងលោក សុខ ភាព មេកងពល៤៥០ របស់ខ្មែរក្រហមនៅម៉ាឡៃ។ សម្តេចតេជោ បានចាត់ទុកការផ្តាច់ខ្លួនចុះចូលជាមួយរាជរដ្ឋាភិបាល ពីសំណាក់លោក អ៉ី ឈាន និងលោក សុខ ភាព គឺចរន្តមួយដ៏សំខាន់ជំរុញឱ្យមានចលនាចុះចូល​របស់​កងកម្លាំងខ្មែរក្រហមជាបន្តបន្ទាប់។

សូមបញ្ជាក់ថា កម្ពុជាបានជួបវិបត្តិភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សារអស់​រយៈពេល​ប្រមាណជា ៣ទសវត្សរ៍ ក្រោយពេលរដ្ឋប្រហារដោយខុសច្បាប់​ពីក្រុមសេនា​ប្រមុខ លន់ នល់ មានអាមេរិក និងវៀតណាមខាងត្បូងធ្វើជាបង្អែក។ ភ្លើង​សង្គ្រាម​ដែលបង្កាត់ឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានឆេះរោលរាល​បំផ្លិច​បំផ្លាញ​នាវាកម្ពុជាស្ទើរក្លាយជាផេះផង់។ ភ្លើងសង្គ្រាមដែលបង្កាត់​ឡើង​ត្រឹមមួយតែមួយថ្ងៃ តែបានឆេះរោលរាលរហូតដល់ទៅ៣ទសវត្សរ៍។ ភ្លើងសង្គ្រាមនេះ ត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ថ្ងៃដែលមេដឹកនាំខ្មែរក្រហម មកសុំរួមរស់នឹងរាជរដ្ឋាភិបាល។

ភ្លើងសង្គ្រាមនេះ បានផុតរលត់ទៅក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក។
ដើម្បីទទួលបានជោគជ័យលើការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះនេះ សម្តេច​តេជោ ហ៊ុន សែន ដែលជាស្ថាបនិក បានដាក់ចេញនូវគោលនយោបាយ ៣រួមមាន៖ ធានារូបកាយនិងអាយុជីវិត, ធានាអាជីព និងមុខរបរ, ធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ។ ក្រៅពីនយោបាយ៣នេះ សម្តេចតេជោ ក៏បាន យុទ្ធសាស្ត្រទាំង៥ ដែលគេហៅថា យុទ្ធសាស្ត្រ DIFID មកពីអក្សរកាត់នៃភាសាអង់គ្លេស DIFID ដែលមានពេញលេញមកពីពាក្យ Divide (បំបែក) Isolate (ធ្វើឱ្យឯកោ) Finish (បញ្ចប់) Integrate (សមាហរណកម្ម) Develop (អភិវឌ្ឍ)។

បន្ថែមពីលើគោលនយោបាយទាំង៣ និងយុទ្ធសាស្ត្រទាំង៥ហើយនោះ នយោបាយឈ្នះឈ្នះ បានពឹងផ្អែកលើកត្តាជោគជ័យចំនួន៧ផ្សេងទៀត រួមមាន៖

១៖ ថ្នាក់ដឹកនាំ៖ បេសកកម្មដែលនាំមកនូវសន្តិភាពសម្រាប់ជាតិ និងប្រជាជនមិនមែនជារឿងសាមញ្ញនោះទេ ហើយមិនអាចសម្រេចបានឡើយ បើមិនមានអគ្គមគ្គុទ្ទេសក៍ឯកដឹកនាំត្រឹមត្រូវ។ ក្នុងនោះកម្ពុជា មានភ័ព្វសំណាងដែលមានមេដឹកនាំពោរពេញដោយទេពកោសល្យ គឺសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។

២៖ តួនាទីរដ្ឋបាលកណ្តាល៖ រដ្ឋបាលកណ្តាលសំខាន់ខ្លាំងណាស់ ក្នុងការដឹកនាំនាវាកម្ពុជា រាប់ចាប់ពីស្ថាប័នព្រះមហាក្សត្រ នីតិបញ្ញត្តិ និងនីតិប្រតិបត្តិ គឺបានរួបរួមជាធ្លុងមួយ សហការគ្នា ដើម្បីឈានឆ្ពោះទៅជ័យជម្នះ។៣៖ ប្រតិបត្តិករ៖ មេដឹកនាំល្អ ជារឿងសំខាន់មួយ ទន្ទឹមនឹងនេះប្រតិបត្តិករទាំងឡាយដូចជាមហាជន និងកងយោធពលខេមរភូមិន្ទជាដើម ដែលជាកម្លាំងស្នូលក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ គឺពិតជាសំខាន់ខ្លាំងណាស់។

៤៖ ការកសាងទំនុកចិត្ត៖ ការកសាងទំនុកចិត្តពីពលរដ្ឋមកលើថ្នាក់ដឹកនាំ គឺជាចលករចាំបាច់ខ្វះមិនបាន ដោយចាប់ផ្តើមចេញពីរឿងតូចតាចរហូតដល់ព្រឹត្តិការណ៍ធំៗ ដោយត្រូវរក្សាទឹកចិត្តពលរដ្ឋជានិច្ច។

៥៖ កត្តាមនោគមវិជ្ជានយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម៖ នេះជាកត្តាសំខាន់មួយ ដើម្បីរុញច្រានកាន់តែខិតទៅរកជ័យជម្នះ បរិបទនៃការផ្លាស់ប្តូរចរន្តសេដ្ឋកិច្ចរបស់កម្ពុជាជាបរិបទដ៏ធំក្នុងប្រវត្តិសាស្ត្រ ដោយបែរទៅរកសេដ្ឋកិច្ចទីផ្សារសេរី ដែលចរន្តបានជ្រាបដល់គ្រប់ស្រទាប់ប្រជាជាតិ។

៦៖ កត្តាការបរទេស៖ មិនត្រឹមតែផ្ទៃក្នុងជាតិនោះឡើយ សហគមន៍អន្តរជាតិ និងក្នុងតំបន់ ក៏បានដើរតួដ៏សំខាន់ផងដែរ។ ជាពិសេសក្នុងកាលៈទេសៈដែលសហគមន៍អន្តរជាតិ បានប្តូរជំហររបស់ខ្លួនដែលគាំទ្ររដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ មកទទួលស្គាល់រដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោវិញ។

៧៖ ការបែកបាក់របបខ្មែរក្រហម៖ សសរស្តម្ភទី១ របស់យុទ្ធសាស្ត្រឌីហ្វីឌ គឺ Divide មានន័យថាបំបែក ដែលបានបំបែកកម្លាំងស្នូលរបស់ខ្មែរក្រហមជាក្រុមៗដាច់ចេញពីគ្នា ដូចជាតាម៉ុកឈរជើងនៅអន្លង់វែង ហើយក្រុម នួន ជា ឈរជើងនៅសំឡូត ទើបធ្វើឱ្យឥទ្ធិពលរបស់ពួកខ្មែរក្រហមចុះខ្សោយ ហើយរាជរដ្ឋាភិបាល អាចសម្រេចបាននូវជ័យជម្នះពេញលេញជូនប្រជាជាតិទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង