ឯកឧត្តម វ៉ា ថន និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តធុតង្គារាម ហៅវត្តកន្ទ្រីង
ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ ហឹង ណារី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តធុតង្គារាម ហៅវត្តកន្ទ្រីង ភូមិកន្ទ្រីង សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
ឯកឧត្តម និងលោកជំទាវ បានប្រគេនទេយ្យទានចំពោះព្រះសង្ឃរួមមាន អង្ករ៤បេ,ទឹកបរិសុទ្ធវីតាល់១០កេស ,មី៥កេស ,ទឹកក្រូចកូកាកូឡា៥កេស ,ទឹកត្រី៥យួរ ,ទឹកស៊ីអ៊ីវ៥យួរ ,ចង្ហាន់ប្រគេនព្រះសង្ឃ និងចូលបច្ច័យសម្រាប់កសាងចំនួន៤.០០០.០០០៛ (បួនលានរៀល) ប្រគេនព្រះសង្ឃ៧អង្គ ក្នុងមួយអង្គ៥០.០០០៛ (ប្រាំម៉ឺនរៀល) ជូនសំពត់ស លោកយាយ លោកតា ៥០នាក់ ក្នុងម្នាក់ៗសំពត់ស១ដុំ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តបានទៅអុជធូបនៅឈាបនដ្ឋានខេត្ត ដើម្បីឧទ្ទិសកុសលជូនដល់បងប្អូនដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ផងដែរ ៕