កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបករណីលេងល្បែងស៊ីសងមួយកន្លែង ឃាត់ខ្លួនជនសង្ស័យ ៣នាក់
ភ្នំពេញ៖ កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានទទួលព័ត៌មានពីភ្នាក់ងារសម្ងាត់ថា មានករណីលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ដោយយោងបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនិតិវិធីពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម ។ លុះដល់ម៉ោង ១៥.៣០ នាទី ថ្ងៃទី ២០.៩.២០២២ កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សរុបចំនួន ១៥នាក់ រថយន្តចំនួន ០២ គ្រឿង ម៉ូតូ០៤ គ្រឿង ដឹកនាំដោយលោក វរសនីយ៍ទោ សែម ឃាង ប្រធានមន្ទីស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះធ្វើការបង្រ្កាបករណីខាងលើនៅចំណុចភូមិសង្កាត់ខាងលើ ហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣ នាក់៖
១/ ឈ្មោះ ស្រ៊ិន ម៉េងយូ ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ( ជាម្ចាស់ផ្ទះ )
២/ ឈ្មោះ ថា រ៉ាត់ ភេទ ស្រី អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ ស់នៅភូមិឡអិដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
៣/ ឈ្មោះ សុខ ធី ភេទ ស្រី អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ ស់នៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម
ដកហូតវត្ថុតាងរួមមាន :
– បៀចំនួន ០៣ ហ៊ូ
– ទូរសព្ទ័ដៃ ចំនួន ០៣ គ្រឿង ។
– ប្រាក់រៀលចំនួន ៧២៥០០ រៀល និងប្រាក់ដុល្លា ចំនួន ១០០ ដុល្លា ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំលាំងជំនាញបានបញ្ជូនមក អហ ខេត្តកំពង់ចាម ចាត់តាមនិតិវិធី ៕