ឯកឧត្តម កើត រិទ្ធ អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខក្រុមជាង ដែលកំពុងបំពេញការងារ នៅក្នុងការដ្ឋានជួសជុល អគារក្រសួងយុត្តិធម៌
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខក្រុមជាងដែលកំពុងបំពេញការងារនៅក្នុងការដ្ឋានជួសជុលអគារទីស្តីការក្រសួងយុត្តិធម៌ជាង ៧០ រូប នាឱកាសបុណ្យពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានឧបត្ថម្ភជាថវិកា និងភេសជ្ជមួយចំនួនទៅដល់ក្រុមជាងផងដែរ ។