**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ថៃគាំទ្រ វាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង កិច្ចសហការល្អរវាងទ័ពទាំងបីគ្រប់កម្រិត ដែលដើរតួនាទីយ៉ាងសំខាន់ ជំរុញទំនាក់ទំនងឱ្យកាន់តែរឹងមាំ និងយូរអង្វែង

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងគាំទ្រ និងធ្វើការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រភេទទ័ពទាំងបីគ្រប់កម្រិត ដែលពិតជាបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង ។

ការថ្លែងរបស់នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា ធ្វើឡើងនៅក្នុងជំនួបជាមួយឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមមេបញ្ជាការរងកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ។

ក្នុងជំនួបនេះ ឯកឧត្តម ប្រាយុទ្ធ ចន្ទអូចា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ព្រមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការគាំទ្រ និងធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រភេទទ័ពទាំងបីគ្រប់កម្រិត ដែលពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរ ចំពោះដំណើរការដោយជោគជ័យ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ (16th ADMM) កាលពីខែមិថុនា កន្លងទៅនេះ និងបានបញ្ជាក់ផងដែរអំពីការគាំទ្រ ចំពោះការបំពេញតួនាទី ជាប្រធានអាស៊ានរបស់កម្ពុជា ដោយរាប់ទាំងវិធានការនានា នៅក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ព្រមជាមួយនឹងការជូនពរឱ្យ កម្ពុជាបន្តសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តម និងមានសារៈសំខាន់នេះ រហូតដល់ចុងបញ្ចប់ឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង