ឧត្តមសេនីយ៍ឯក សុខ វាសនា ចូលរួមប្រជុំរវាងមន្ត្រីអន្តោប្រវេសន៍ជាន់ខ្ពស់ នៃក្រសួងយុត្តិធម៌កូរ៉េ និងតំណាងស្ថានកុងស៊ុលកូរ៉េប្រចាំកម្ពុជា ក្នុងគោលបំណងចែករំលែកព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជា ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមប្រជុំរវាងមន្ត្រីអន្តោប្រវេសន៍ជាន់ខ្ពស់ នៃក្រសួងយុត្តិធម៌ នៃសាធារណរដ្ឋកូរ៉េ និងតំណាងស្ថានកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងចែករំលែកព័ត៌មាន រួមទាំងការណែនាំអំពីការងាររបស់អាជ្ញាធរអន្តោប្រវេសន៍រាជធានី នៃប្រទេសទាំងពីរ។
ជាលទ្ធផលនៃកិច្ចប្រជុំនេះបានចែករំលែកនូវបទពិសោធន៍ការងារកោសល្យវិច្ច័យឯកសារធ្វើដំណើរ បទបង្ហាញអំពីភាពមិនប្រក្រតីនៃលិខិតឆ្លងដែនរបស់អ្នកធ្វើដំណើរ និងបានទស្សនកិច្ចនៅស្ថានីយ៍អ្នកដំណើរមកដល់ផងដែរ ។ អង្គប្រជុំនេះបញ្ចប់ទៅដោយបរិយាកាសរីករាយ យកចិត្តទុកដាក់ខ្ពស់ និងបង្កើនភាពស្និទ្ធស្នាលរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ។