ក្រសួងទេសចរណ៍ ក្រើនរំលឹកពីនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក ក្នុងឱកាសភ្ជុំបិណ្ឌ
ភ្នំពេញ៖ ដើម្បីផ្ដល់ភាពងាយស្រួលមួយកម្រិតទៀតជូនដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរ, ក្រសួងទេសចរណ៍បានបន្តក្រើនរំលឹកបង្ហាញវីដេអូស្តីពីនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក ឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីត្រៀមទទួលភ្ញៀវទេសចរដែលនឹងធ្វើដំណើរកម្សាន្តក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឈានចូលមកដល់ខាងមុខនេះ ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២។
ក្រសួងទេសចរណ៍ក៏បានចេញផ្សាយឯកសារ និង QR-Code សម្រាប់ចូលមើល និងទាញយកឯកសាររួចហើយពាក់ព័ន្ធនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោកនេះផងដែរ៕