នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តចំបក់ ក្នុងស្រុកអង្គឈ្នួល
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និង ឯកឧត្តម លោកជំទាវ អគ្គនាយករង នាយក នាយករង រួមជាមួយ ពុទ្ធបរិស័ទ យាយជីតាជី និងប្រជាពលរដ្ឋជាង៥០០នាក់ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តចំបក់ ឃុំពើក ស្រុកអង្គឈ្នួល ខេត្តកណ្តាល ៕