នាយកខុទ្ទកាល័យ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អញ្ចើញកាន់បិណ្ឌវេនទី១១ នៅវត្តនិមិត្តសុធីរាម
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមមហាមិត្តបន្ទាយមានជ័យ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តនិមិត្តសុធីរាម នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ចើញកាន់បិណ្ឌវេនទី១១ នៅវត្តនិមិត្តសុធីរាម (កូនដំរី)។
ជាមួយគ្នានឹងបុណ្យកាន់បិណ្ឌវេនទី១១នេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បាននាំយកនូវចង្ហាន់ ព្រមទាំងទេយ្យទាន និងគ្រឿងបរិក្ខារ រាប់បាត្រ វេប្រគេនព្រះសង្ឃ ពហូទេវាដាឆ្លង ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធញាតិការទាំងប្រាំពីរសណ្តាន លោកអ្នកមានគុណដែលបានចែកឋានទៅកាន់លោកខាងមុខ និងប្រមូលបច្ច័យបាន៧ ៥០៤ ០០០រៀល ៧០០$ និង២៥០០បាត សម្រាប់កសាងសមិទ្ធិផលនានានៅក្នុងវត្តនិមិត្តសុធីរាម (កូនដំរី) សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត៕