គណៈអភិបាលខេត្តកំពងចាម ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត អំពីវិធានការការបង្ក្រាបការលេងល្បែងសុីសងគ្រប់ប្រភេទ
ភ្នំពេញ៖ ឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពងចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត អំពីវិធានការការបង្ក្រាបការលេងល្បែងសុីសងគ្រប់ប្រភេទក្នុងខេត្តកំពង់ចាម។
កិច្ចប្រជុំនេះ អញ្ចើញ ចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង-ស្រុក និងប្រធានមន្ទីរព័ត៌មាន ផងដែរ៕