ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ផ្ញេីសារលិខិតរំលែកទុក្ខជូនចំពោះ លោកជំទាវ ឡាញ់ ដារ៉ា និងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តម ជៀប ស៊ីវន
ភ្នំពេញ៖ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ផ្ញេីសារលិខិតរំលែកទុក្ខជូនចំពោះ លោកជំទាវ ឡាញ់ ដារ៉ា ជៀប ស៊ីវន និងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តម ជៀប ស៊ីវន សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ នីតិកាលទី៦ នៃរដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២១:២០នាទី ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។